Connect with us

Uncategorized

អាមេរិកផ្តាច់រាល់ទំនាក់ទំនងជាមួយ​ WHO អន្តរជាតិថ្កោលទោសយ៉ាងខ្លំាង

Published

on

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាស់ នៅក្នុងសន្និសីទកាសែត ថា អាមេរិក បញ្ចប់រាល់ទំនាក់ទំនងជាមួយ​​WHO ​ និងឈប់ផ្តល់ជំនួយដល់អង្គការនេះ។
សកម្មភាពខាងលើរបស់លោកត្រាំរងការថ្កោលទោសយ៉ាងខ្លាំង ពីអ្នកនយោបាយអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ និងបណ្តាប្រទេសជុំវិញពិភពលោក ក្នុងពេលអង្គការនេះកំពុងតែធ្វើសង្គ្រាមប្រឆាំងកូវីដ​១៩ ជាសកល។


នៅពេលនេះដែររដ្ឋមន្ត្រីសុខាភិបាលអៀរឡង់លោក ស៊ីម៉ុន ហារីស (Simon Harris) បានហៅការត្រៀមដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីអង្គការសុខភាពពិភពលោក (WHO) ថាជា «ការសម្រេចចិត្តដ៏អាក្រក់» ខណៈដែលពិភពលោកទាំងមូល រួមទាំងសហរដ្ឋអាមេរិកខ្លួនឯង កំពុងរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត COVID-19 នោះ។


ការលើកឡើងរបស់រដ្ឋមន្ត្រីអៀរឡង់ខាងលើនេះ ធ្វើឡើងតាមរយៈបណ្តាញសង្គម Twitter តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងពីសេតវិមាននៅថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសមហាអំណាចមួយនេះ​កំពុងតែបញ្ចប់ទំនាក់ទំនងជាមួយនឹងអង្គការ WHO។ ចាប់តាំងពីអាមេរិករងគ្រោះកាន់តែធ្ងន់ឡើងៗ ដោយសារតែ COVID-19 ប្រទេសនេះបានងាកទៅចោទ WHO កាន់តែខ្លាំងឡើងៗផងដែរថា មិនបានធ្វើការឲ្យល្អ ចាប់តាំងពីវីរុសនេះផ្ទុះឡើងដំបូងនៅចិន។


ជុំវិញបញ្ហាខាងលើនេះ លោក Simon Harris បានសរសេរនៅលើគណនី Twitter លោកយ៉ាងដូច្នេះថា «វាជាការសម្រេចដ៏អាក្រក់… ឥឡូវនេះពិភពលោកត្រូវការជាចាំបាច់​នូវការរួបរួមគ្នាជាធ្លុង។ ចំពោះមុខជំងឺរាតត្បាតសកលបែបនេះ គឺត្រូវការឲ្យពិភពលោកធ្វើការងាររួមគ្នា។ ប្រសិនបើយើងចង់ស្វែងរកអ្វីដែលអាក្រក់នោះ វាជារឿងធម្មតាប៉ុណ្ណោះ ប៉ុន្តែវាមិនមែនអង្គការណាមួយឡើយ… វានោះគឺវីរុស (COVID-19)»៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម