Connect with us

Uncategorized

ព្យុះវាយប្រហារ ក្នុងពេល អ្នកឆ្លងកូវីដ​១៩ នៅអាមេរិក កើនឡើង ខ្ពស់

Published

on

គិតមកដល់វេលាម៉ោង​១០ថ្ងៃទី ២៧ខែកក្កដាឆ្នាំ​២០២០ នៅទូទាំងអាមេរិកមានករណីឆ្លងកូវីដ​១៩ កើនឡើងដល់ទៅ ៤ ៣៧១ ៨៣៩​នាក់ និស្លាប់១៤៩ ៨៤៩នាក់ ឈរលំដាប់ទីមួយលើពិភពលោកទាំងចំនួនអ្នកឆ្លងនិងស្លាប់​

។ 
ព្រមគ្នានេះដែរ​អាមេរិកក៏រងការវាយប្រហារដោយខ្យល់ព្យុះជាទ្រង់ទ្រាយធំ ផងដែរ។​ តាមសារព័ត៌មានBBCកាលពីថ្ងៃទី​២៦ខែកក្កដាបានផ្សាយថា ព្យុះ Hurricane Hanna បានបក់បោកទៅដល់តំបន់ភាគខាងត្បូង នៃរដ្ឋតិចសាស់, សហរដ្ឋអាមេរិកហើយ ខណៈក្រុមមន្ត្រីអាមេរិក បានព្រមានថាព្យុះមួយអាចនឹងគំរាមកំហែងដល់អាយុជីវិតមនុស្ស។


ព្យុះហាន់ណា បានបក់បោកមកដល់កោះ Padre Island កាលពីថ្ងៃសៅរ៍ម្សិលមិញ (ម៉ោងនៅក្នុងតំបន់) និងកំពុងវាយប្រហារតំបន់ស្ថិតនៅចន្លោះទីក្រុង Corpus Christi និងទីក្រុង Brownsville នៃរដ្ឋតិចសាស់ ជាមួយកម្លាំងខ្យល់១៤៥គីឡូម៉ែត្រ ក្នុងមួយម៉ោង។ បើតាមក្រុមមន្ត្រីអាមេរិក ព្យុះហឺរីខិន ក៏អាចនឹងបង្កឱ្យ មានភ្លៀងធ្លាក់ខ្លាំងផងដែរ។ អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានចេញសារព្រមានពីគ្រោះមហន្តរាយ សម្រាប់តំបន់ចំនួន៣២ ហើយលោកថែមទាំងអះអាង ផងដែរថា ហាន់ណា អាចនឹងបង្កភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង COVID-19។


រដ្ឋតិចសាស់ កំពុងប្រឹងប្រែងប្រយុទ្ធ និងទប់ស្កាត់ COVID-19 ដែលកំពុងឆ្លងរាតត្បាតយ៉ាងខ្លាំង នៅក្នុងរដ្ឋមួយនេះដែលស្ថិតនៅភាគខាងត្បូង សហរដ្ឋអាមេរិក។ បច្ចុប្បន្ន រដ្ឋតិចសាស់ មានអ្នកឆ្លង COVID-19 ច្រើនជាង ៣៨០,០០០នាក់ ក្នុងនោះស្លាប់ជិត ៥,០០០នាក់៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម