Connect with us

អន្តរជាតិ

កូ​វីដ​១៩ នៅ​វៀតណាម ឆ្លង​កើនឡើង​ពុំ​ធ្លាប់មាន ក្នុង​សហគម​មកពី​ដា​ណា​ង​

Published

on

​វៀតណាម​៖ ក្រសួងសុខាភិបាល​វៀត​ណា​ម​បានប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​៣១ កក្កដា​នេះ​ថា មានការ​ឆ្លង​ក្នុង​សហគម​ចំនួន​៤៥​ករណី​ថ្មី​ទៀត សុទ្ធ​តែមាន​ទំនាក់ទំនង​ជាមួយនឹង​ក្រុង​ដា​ណា​ង ដែលជា​ទីតាំង​ផ្ទុះ​ការឆ្លង​ក្នុង​សហគម​ដំបូង​នៅ​វៀតណាម ចាប់ពី​តាំងពី​មេសា​មក​។​

៤៥​ករណី​ថ្មី​នេះ​គឺជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ដ៏​ច្រើន ចាប់តាំងពី​វៀតណាម​រកឃើញ​ករណី​ដំបូង ក្នុងប្រទេស កាលពី​ចុងខែ​មករា​មក​។ ​ពួកគេ​ទាំង​៤៥​នាក់ មាន​អាយុ​ចាប់ពី​ថ្ងៃទី​២៧ ដល់​៨៧​ឆ្នាំ សុទ្ធតែ​ធ្លាប់បាន​ទៅ​មន្ទីរពេទ្យ​ចំនួន​៤​និង​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ដា​ណា​ង ហើយ​សរុប​នៃ​ការឆ្លង​ក្នុង​សហគម​តាំងពី​ចុង​សប្តាហ៍​មក កើន​ដល់​៩៣​នាក់​ហើយ​។​

​វៀតណាម​មាន​ករណី​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៥០៩​នាក់ ពុំទាន់​មាន​ស្លាប់​ទេ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣១ កក្កដា​នេះ​៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម