Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួន​បុរស​ម្នាក់ ករណី​ចាប់រំលោភ​អ​និតិ​ជន នៅ​ស្រុក​ខ្សាច់កណ្តាល​

Published

on

​ខេត្តកណ្តាល​៖ កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ សមត្ថកិច្ច បាន​ចាប់ខ្លួន​បុរស​ម្នាក់ ករណី​ចាប់រំលោភ​សេពសន្ថវៈ​លើ​អ​និតិ​ជន បានសម្រេច នៅ​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​។​

​ជនរងគ្រោះ ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ចំណែក​ជនសង្ស័យ ឈ្មោះ យ៉ាន់ ចាន់​ហួន ហៅ​ក្លូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករសំណង នៅ​ភូមិ​ក្រសាំង ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា ជនរងគ្រោះ បាន​ស្នាក់នៅ​ជាមួយ​ម្តាយ​ផ្ទះជួល​នៅ​ចំណុច​ខាងលើ ជនសង្ស័យ ក៏​ស្នាក់​ធ្វើ​សំណង់​ក្បែ​គ្នា​នោះដែរ ក្នុងអំឡុង​ខែ​៦ ឆ្នាំ​២០២០ ជនសង្ស័យ បាន​ចូលទៅក្នុង​បន្ទប់​ផ្ទះជួល​ជនរងគ្រោះ ដោយ​និយាយថា អញ​សុំ​បឺត​មាត់ និង​អោប​មួយ តែ ជនរងគ្រោះ​មិន​ឆ្លើយតប​ទេ រួច​រត់​ចេញពី​បន្ទប់​មក​ក្រៅ​ក្រោយមក​​ប្រាប់​ម្តាយ​ដែរ តែ​ម្តាយ​មិន​ប្តឹង​សមត្ថកិច្ច​ទេ​ដោយ​គិតថា មិនបាន​ប៉ះពាល់​ផង​។ លុះដល់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ បងស្រី​​បង្កើត​ជនរងគ្រោះ​ចេញទៅ​ធ្វើការ​ទុក ជនរងគ្រោះ​ឲ្យ​ដេក​នៅ​ជាមួយ​ក្មួយៗ​បិទទ្វារ​តែ​មិន​បានដាក់​គន្លឹះទ្វារ​ទេ ជនសង្ស័យ​រុញ​ទ្វារ​បន្ទប់​ចូល ចាប់​ជនរងគ្រោះ​ធ្វើ​សកម្មភាព​រំលោភ​រហូត​បានសំរេច​តែម្តង​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​ប្រាប់​បងស្រី និង​រាយការណ៍​ជូន​ប៉ុស្តិ៍នគរបាល​ស្វាយជ្រំ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

 

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម