Connect with us

អន្តរជាតិ

រដ្ឋាភិបាល​ជប៉ុន អនុញ្ញាត​ឲ្យ​ជនបរទេស​មាន​លិខិតបញ្ជាក់​ការ​ស្នាក់ នៅ​ចូល​ប្រទេស​ខ្លួន​វិញ

Published

on

​ជប៉ុន​៖ ចាប់ពី​សប្តាហ៍​ក្រោយ​ទៅ រដ្ឋាភិបាល​ជប៉ុន នឹង​អនុញ្ញាត​ឲ្យ​ជនបរទេស​ដែលមាន​លិខិតបញ្ជាក់​ការ​ស្នាក់នៅ​ចូលមក​ប្រទេស​របស់ខ្លួន​វិញ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​ជប៉ុន ចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​ជប៉ុន អ្នក​ដែល​បាន​ចាក​ចេញពី​ជប៉ុន មុនពេល​ប្រទេស​ទិសដៅ​ពួកគេ​ត្រូវបាន​ដាក់ចូល​ទៅក្នុង​បញ្ជី​បម្រាម​នោះ នឹងមាន​សិទ្ធិ​ដាក់​ពាក្យសុំ​ត្រលប់​មកវិញ​បាន​។

​ការអនុវត្ត​វិធានការ​នេះ នឹង​រាប់​ចាប់ពី​ថ្ងៃទី​០៥ ខែសីហា​តទៅ​។ សម្រាប់​អ្នក​ដែលមាន​សិទ្ធិ​នោះ ស្ថាន​បេស​ក កម្ម​ការទូត​ជប៉ុន នឹង​ចេញ​លិខិតបញ្ជាក់​អោយ ហើយ​ពួកគេ​នឹង​បង្ហាញ​ឲ្យ​ផ្ញើ​ភស្តុតាង​ថា គ្មាន​ជំងឺ COVID-19 ក្នុងពេល​៧២​ម៉ោង​មុន​ការហោះហើរ ។

​សូមបញ្ជាក់ថា ជប៉ុន​បានដាក់​បម្រាម​លើ​ការ​អ្នកដំណើរ​ពី​តំបន់ និង ប្រទេស​ជាង​១៤០ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​បញ្ជាក់ថា ខ្លួន​នឹង​បន្ធូរបន្ថយ​វិធានការ​នេះ​ជា​បន្តបន្ទាប់​វិញ​។ តួយ៉ាង កាលពី​សប្តាហ៍​មុន នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ិន​ហ្សូ អា​បេ បាន​និយាយថា ជប៉ុន​នឹង​បើក​កិច្ចពិភាក្សា​ជាមួយ​ប្រទេស​សេដ្ឋកិច្ច​អាស៊ី​ទាំង​១២ រួមមាន​៖ ចិន កូរ៉េខាងត្បូង សិង្ហ​បុរី ម៉ាឡេស៊ី និង កម្ពុជា​ជាដើម ដើម្បី​បើក​ការធ្វើដំណើរ​ទៅមក​ឡើងវិញ​៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម