Connect with us

ព័ត៌មានជាតិ

អបអរសាទរ ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក ៣១ កក្កដា​!

Published

on

ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក បាន​ប្រារព្ធ​ឡើង​ចាប់តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ ដោយ​កំណត់​យក​ថ្ងៃទី​៣១ ខែកក្កដា ជា​រៀងរាល់ឆ្នាំ​។ ការចាប់ផ្តើម​ប្រារព្ធ​ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក​លើកដំបូង ត្រូវបាន​ប្រារព្ធ​ឡើង​ចំ​ថ្ងៃ​ខួប​លើក​ទី​១៥ នៃ​ការបង្កើត​សហព័ន្ធ​ឧ​ទ្យា​នុ​រក្ស​អន្តរជាតិ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០៧​។

​សម្រាប់​ប្រទេស​កម្ពុជា ក្រសួងបរិស្ថាន​បាន​ប្រារព្ធ​ទិវា​នេះ​ឡើងជា​លើកដំបូង​នៅ​ឆ្នាំ​២០១៧ ដោយមាន​ការចូលរួម​ពី​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ​និង​អន្តរជាតិ ព្រះសង្ឃ សិស្សានុសិស្ស សហគមន៍​មូលដ្ឋាន សាធារណជន និង​ស្ថាប័នឯកជន​នានា​យ៉ាងច្រើន​។

​ទិវា​ឧ​ទ្យា​នុ​រក្ស​ពិភពលោក ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​៖
– ផ្តល់​គុណ​តម្លៃ​និង​លើកទឹកចិត្ត​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​បាន​តស៊ូ​លះបង់ និង​បូជាជីវិត​ដើម្បី​បុព្វហេតុ​បរិស្ថាន​និង​ធនធានធម្មជាតិ​
– លើកកម្ពស់​ការយល់ដឹង​របស់​សាធារណជន អំពី​តួនាទី​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៅ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​ការតស៊ូ​លះបង់​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្នុងការ​ថែរក្សា ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​បរិស្ថាន​ប្រកបដោយ​សេចក្តី​អង់អាច​ក្លាហាន​។​
– ជំរុញ​និង​លើកទឹកចិត្ត​សាធារណជន​ចូលរួម​ជាមួយនឹង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដើម្បី​ការពារ​និង​គ្រប់គ្រង​ធនធានធម្មជាតិ​និង​បរិស្ថាន​ប្រកបដោយ​និរន្តរភាព​៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម