Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​មណ្ឌលគិរី ចុះ​បើក​ការដ្ឋាន​សាង​​សង់​ផ្លូវ​ចូល​ទីតាំង​គំរោង​ព្រលានយន្តហោះ

Published

on

​មណ្ឌលគិរី​៖ នា​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ចុះ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចូល​ទីតាំង​គំរោង​ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី​ដែល​ត្រូវការ​អភិវឌ្ឍន៍​ស្ថិតនៅក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។​

​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម តឹក សាលី អនុរដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​នៃ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ប្រធាន​មន្ទីរ​ពាក់ព័ន្ធ អភិបាលស្រុក មន្ត្រី​ចំណុះ​រដ្ឋបាល​ស្រុក​អូររាំង កងកំលាំងប្រដាប់អាវុធ​ស្រុក ដែល​កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ផ្លូវ​ចូល​ទីតាំង​គម្រោង​ព្រលានយន្តហោះ ស្តិ​ត​នៅ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូ​រាំង ខេត្តមណ្ឌលគិរី​៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម