Connect with us

អន្តរជាតិ

ស្ថានភាពកូវីដ១៩លើពិភពលោក ចុងខែកក្កដាឆ្នាំ​២០២០

Published

on

រយៈពេល​ជាង៧ខែកន្លងមកហើយចាប់តាំងពីការផ្ទុះកូវីដ​១៩លើកដំបូងក្នុងទីក្រុងវូហានប្រទេសចិន នាចុងខែធ្នូឆ្នាំ​២០១៩​។ ការឆ្លងរាលដាលនៅលើពិភពលោក គិតចាប់ពីខែមករាឆ្នាំ​២០២០ មកដល់វេលាម៉ោង​២១ ថ្ងៃទី​៣១ខែកក្កដា មានអ្នកឆ្លងសរុប 17,541,659 នាក់ ស្លាប់677,941នាក់និងព្យាបាលជាសះស្បើយ 10,991,980 នាក់​


តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១៥ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។
ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ១៧,៥លាននាក់ ដែលក្នុងនោះអ្នកជំងឺចំនួនជាង ៦៧៧ពាន់នាក់បានស្លាប់ និងជាង ១០លាននាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក។ ទោះជាយ៉ាងណា បណ្តាប្រទេសដែលមានអ្នកឆ្លងចាប់ពី ១០០ករណី គឺមាន ១៨៧ប្រទេស និងដែនដី។


ជាមួយគ្នានេះដែរប្រទេស ដែលមិនមានអ្នកស្លាប់ដោយកូវីដ១៩ ក៏មានករណីស្លាប់ជាលើកដំបូង​ផងដែរ​ នោះគឺប្រទេសវៀតណាម។ នៅថ្ងៃទី​៣១ខែកក្កដានេះគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩របស់វៀតណាមបានប្រកាសថា វៀតណមមានករណីស្លាប់ដំបូង បង្អស់ដោយកូវីដ-១៩។ អ្នកដែលស្លាប់ដោយកូវីដ-១៩ គឺជាអ្នកជំងឺទី ៤២៨ មានអាយុ ៧០ឆ្នាំ រស់នៅក្នុងទីក្រុង ហូយអាង ខេត្តវ៉ាងណាម។ដូច្នេះគិតមកដល់វេលាម៉ោង ៣រសៀលថ្ងៃទី៣១ ខែកក្កដា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុប៥០៩នាក់ និងស្លាប់ម្នាក់៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម