Connect with us

អន្តរជាតិ

ក្រោយកិច្ចប្រជុំសភាថៃសម្រេចការពារ ព្រះមហាក្សត្រ​

Published

on

រដ្ឋាភិបាលថៃនៅថ្ងៃទី ១៩ ខែតុលានេះបានប្រកាសថានឹងការពាររបបរាជានិយម​ ក្រោយពេលមានបាតុកម្មជាច្រើន​កើនឡើង​ នៅទីក្រុងបាងកក និងខេត្តក្រុងជាច្រើនផ្សេងទៀតប្រឆាំងរដ្ឋាភិបាលនិងកែទម្រងរដ្ឋធម្មនុញ្ញ កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ​។


បើទោះបីរដ្ឋាភិបាលចេញច្បាប់​គ្រាមានអាសន្ន ហាមប្រាម ជួបជុំគ្នាលើសពី​៥នាក់ ​ ប៉ុន្តែក៏មានបាតុករជាង ១ម៉ឺននាក់ ជួបជុំគ្នា កាលពីថ្ងៃទី​១៨​កន្លងមក ក្នុងទីក្រុងបាងកក។ បាតុកម្មធ្វើឡើងនៅជុំវិញវិមាន​ជ័យជម្នះក្នុងរាជធានីបាងកក ។


មានប្រសាសន៍នៅក្នុងវិមាននាយករដ្ឋម​ន្ត្រីនាថ្ងៃទី​១៩ខែតុលា លោកប្រាយុទ្ធចាន់អូចា បានលើកឡើងថា លោក បានសម្រេចគាំទ្រ ការសម្រេចរបស់រដ្ឋសភា​ ដែលបានកោះប្រជុំ ជាបន្ទាន់​ ពិភាក្សា ពីការធ្វើបាតុកម្មរបស់ក្រុមនិស្សិត ។
នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា​« រដ្ឋាភិបាលនឹងខិតខំអស់ពីសមត្ថភាព​ ដើម្បីចចារជាមួយ​ក្រុមបាតុករស្វែងរកដំណោះស្រាយសមស្រប់​។ ប៉ុន្តែខ្ញុំសូមស្នើដល់បាតុករ មិនត្រូវធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ​សាធារណ​​»។​ លោកប្រាយុទ្ធបន្តតទៀត​ថា កិច្ចចចារជាមួយបាតុករ​ អាចនឹងធ្វើឡើងនៅថ្ងៃទី​២០ខែតុលានេះ។

នាយករដ្ឋមន្ត្រីប្រាយុទ្ធបានលើកឡើងថា​«ការដែលរដ្ឋាភិបាលត្រូវការពាររបបរាជានិយម​គឺជាកតព្វកិច្ច​​ របស់រដ្ឋនិងពលរដ្ឋត្រូវតែធ្វើ»។ លោកបន្តទៀតថា បើបាតុកម្មធ្វើឡើងដោយសន្តិភាពនោះ​រដ្ឋាភិបាល​ និងមិនប្រើហិង្សាឡើយ ផ្ទុះទៅវិញបើបង្កហិង្សា​នឹងត្រូវទទួលរងការបំបែកដោយហិង្សាជាមិនខានឡើយ៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មិថុនា 2021
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
282930  

អត្ថបទពេញនិយម