Connect with us

Uncategorized

ក្នុងចំណោមពលរដ្ឋមានឈ្មោះបោះឆ្នោត ១៥០លាននាក់ មាន ៦០លាននាក់បោះឆ្នោតមុនពេលកំណត

Published

on

នៅក្នុងការបោះឆ្នោតឆ្នាំ២០២០ នេះ មានពលរដ្ឋអាមេរិកទៅបោះឆ្នោតមុនពេលកំណត់​ច្រើនបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ  គឺមានពលរដ្ឋដល់ទៅ ជាង ៦០លាននាក់បានទៅបោះឆ្នោត ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការទៅបោះឆ្នោតមុនពេលកំណត់ច្រើន គឺជារឿងល្អសម្រាប់ បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ របស់លោកបៃឌិន ដោយពលរដ្ឋ បានបង្ហាញពីគោលជំហររបស់ខ្លួនច្បាប់  ដោយមិនមានកែងាក់រ៉េដូចកាលពីឆ្នាំ​២០១៦នោះឡើយ។
នៅសល់ពេលមួយសប្តាហ៍ទៀតទើបដល់ពេលបោះឆ្នោត ប៉ុន្តែមានពលរដ្ឋដល់ទៅ​៦០លាននាក់ បានទៅបោះឆ្នោតរួចរាល់។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ពលរដ្ឋអាមេរិក មានការគាំទ្រ ច្បាស់លាស់ទៅលើបេក្ខភាពប្រធានាធិបតី​ ទើបមានការបោះឆ្នោត​មុនពេលកំណត់ខ្ពស់បំផុត បើទោះបីបែក្ខភាពទាំងពីរកំពុងឃោសនាបោះឆ្នោត ។


តាមតួលេខ ស្តីពីការបោះឆ្នោតគឺមានពលរដ្ឋអាមេរិកដល់ទៅជាង​៦០លាននាក់បានទៅបោះឆ្នោតមុនពេលកំណត់​។ មូលហេតុដែល ពលរដ្ឋទៅបោះឆ្នោតមុនពេលកំណត់ច្រើនគឺដោយសារតែ​ ពលរដ្ឋខ្លាច​ត្រូវឈរតម្រងជួរយូ ​មួយវិញទៀត គឺបេក្ខភាពដែលត្រូវបោះឆ្នោតជូន បានកំណត់រួចរាល់។
ការបោះឆ្នោតឆ្នាំ​២០២០នេះ មានពលរដ្ឋទៅបោះឆ្នោត ប្រមាណ​១៥០លាននាក់ ស្មើនឹង​៦៥ភាគរយ​ពលរដ្ឋ​ដែលគ្រប់លក្ខខណ្ឌបោះឆ្នោត ៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម