Connect with us

អន្តរជាតិ

មី​យ៉ាន់​ម៉ា បើក​ដំណើការ​ឡើងវិញ សេវាកម្ម​អ៊ី​ន​ធើ​ណិ​ត ខណៈ​ផ្ទុះ​ការតវ៉ា​ទ្រង់ទ្រាយ់​ធំ ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​

Published

on

មី​យ៉ាន់​ម៉ា​៖ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​នៅ​មី​យ៉ាន់​ម៉ា​ត្រូវបាន​ស្តារឡើងវិញ​ផ្នែក​ខ្លះ​ហើយ ចំ​ពេលដែល​ការបិទ​គេហទំព័រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​ទូទាំងប្រទេស​បាន​បរាជ័យ ក្នុងការ​ទប់ស្កាត់​កំហឹង​សាធារណៈ និង​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា ដែល​បាន​ទម្លាក់​លោកស្រី អ៊ុង សាន ស៊ូ​ជី ។​

​តាមរយៈ​បណ្តាញ​សង្គម Twitter អង្គការ ណេ​ត​ប្លក់​ស៍ ដែល​ជំនាញ​ខាង​តាមដាន ការផ្ដាច់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នៅ​ជុំវិញ​ពិភពលោក បានបញ្ជាក់​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត​នៅ​មី​យ៉ាន់​ម៉ា​បាន​ដំណើការ​ឡើងវិញ​ខ្លះ​ហើយ នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃអាទិត្យ​ម្សិលមិញ (​ម៉ោង​ក្នុង​តំបន់​) ខណៈ​ដំណើការ​នៃ​បណ្តាញ​ទំនាក់ទំនង​សង្គម​នៅតែមាន​កម្រិត ។​

​សូមជម្រាបថា ក្រោយ​ដណ្តើម​អំណាច​បាន យោធា​មី​យ៉ាន់​ម៉ា​បាន​បិទ​ខ្ទប់​បណ្ដាញ​ទំនាក់ទំនង​សង្គម​នានា​ដូចជា Facebook Twitter និង Instagram ដោយ​សំអាង​លើ​ហេតុផល​រក្សា​ស្ថេរភាព​ជាតិ ព្រមទាំង​បានប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល​មួយឆ្នាំ ៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម