Connect with us

អន្តរជាតិ

បាតកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅមីយ៉ានម៉ា​ចាប់តាំងពីឆ្នាំ​២០០៧មក

Published

on

ពលរដ្ឋមីយ៉ានម៉ា រាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្ម ឈានចូលថ្ងៃទី​៣ ហើយអាចនឹងបន្ត ទៅមុខទៀតដើម្បីប្រឆាំងការធ្វើរដ្ឋប្រហារ ហើយយោធាឡើងដឹកនាំប្រទេស​។
ក្រុមបាតុករ បានស្រែកខ្លាំងៗ ថា« ដោះលែងមេដឹកនាំរបស់យើង ​សូមគោរពដល់សន្លឹកឆ្នោត របស់យើង ។ ប្រឆាំងនិងការធ្វើរដ្ឋប្រហារ​។ សង្គ្រោះប្រជាធិបតេយ្យ…»។


ក្រុមប្រឆាំងរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា បានប្រកូកប្រកាសឲ្យមនុស្សម្នា ចូលរួមធ្វើបាតុកម្មឲ្យកាន់តែច្រើនឡើង នៅថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ មួយសប្តាហ៍ក្រោយទង្វើដែលអន្តរជាតិ មើលឃើញថាជារដ្ឋប្រហារយោធា បានកើតមានឡើង ដើម្បីទម្លាក់រដ្ឋាភិបាលលោក អោង សាន ស៊ូជី ចេញពីអំណាច។
ក្រុមអ្នកអង្កេតស្ថានការណ៍នៅមីយ៉ាន់ម៉ាបានអះអាងថា បាតុកម្មកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលបានផ្ទុះឡើង នៅប្រទេសមីយ៉ាន់ម៉ា គឺស្ថិតក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឆ្នាំ២០០៧ ដោយកាលណោះសូម្បីតែព្រះសង្ឃ ក៏បាននិមន្តចូលរួមធ្វើបាតុកម្ម ដើម្បីផ្លាស់ប្តូររបបយោធានៅមីយ៉ាន់ម៉ាផងដែរ។

សកម្មជនម្នាក់ឈ្មោះ អេ ស៊ីនហ្សា ម៉ង (Ei Thinzar Maung) បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Facebook ដោយប្រើប្រាស់បណ្តាញ VPN យ៉ាងដូច្នេះថា «សូមអ្នកតវ៉ាមកពីគ្រប់ជ្រុងទាំងអស់ នៃទីក្រុងរ៉ង់ហ្គូន ចេញមកធ្វើការតវ៉ាដោយសន្តិវិធី និងចូលរួមការប្រមូលផ្តុំនៃប្រជាជនយើង»។ សម្រាប់ទីតាំងដែលត្រូវរៀបចំ ការជួបជុំទ្រង់ទ្រាយធំនៅថ្ងៃចន្ទនេះ មិនទាន់ត្រូវបានបញ្ជាក់នោះឡើយ។
មកទល់ពេលនេះ មិនទាន់មានមន្ត្រីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាណាម្នាក់ ចេញមុខមកធ្វើការឆ្លើយតប ចំពោះការធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យ និងគម្រោងធ្វើបាតុកម្មនៅថ្ងៃចន្ទនេះឡើយ។ យ៉ាងណាក៏ដោយ រថយន្តដឹកយោធាជាច្រើនគ្រឿង ត្រូវបានគេប្រទះឃើញចល័តចូលទៅក្នុងទីក្រុង រ៉ង់ហ្គូន កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម