Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួន​ជនជាតិបារាំងម្នាក់ ដែលមានសារធាតុញៀន និងមានកាំភ្លើងប្រើប្រាស់ខុសច្បាប់

Published

on

កម្លាំងសមត្ថកិច្ចចម្រុះ កាលពីថ្ងៃទី២៣ កុម្ភៈ បានចុះទៅធ្វើការឃាត់ខ្លួនជនជាតិបារាំងម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ស្នាក់នៅ និងប្រើប្រាស់អាវុធដោយខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យអ្នកដ៏ទៃ។

ការឃាត់ខ្លួនជនជាតិបារាំងបានធ្វើឡើងនៅចំណុចក្នុងបុរីសុភមង្គល ផ្ទះជួលលេខH12B ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ជនជាតិបារាំងរូបនោះត្រូវបានបញ្ជាក់ថា មានឈ្មោះ BAUDRY SEBASTIEN ភេទប្រុស អាយុ៤៣ឆ្នាំ។

បច្ចុប្បន្នកម្លាំងជំនាញ បានបញ្ជូនជនជាតិបារាំង ទៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីពិនិត្យរកមេរោគឆ្លង កូវីដ-១៩ និងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ បណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផល និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម