Connect with us

ព័ត៌មានជាតិ

បុរស​ម្នាក់ ឆក់​ស្លាប់​លើ​បង្គោល​ភ្លើង យ៉ាង​អាណោចអាធម៌​

Published

on

​ខេត្តបាត់ដំបង​៖ កាលពី​រសៀល ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ បុរស​ម្នាក់ ជា​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​ជាតិ​ខេត្តបាត់ដំបង ត្រូវ​ចរន្តអគ្គិសនី​ឆក់ បណ្តាល​ឲ្យ​ស្លាប់​នៅលើ​បង្គោល​ភ្លើង​យ៉ាង​អាណោចអាធម៌ ត្រង់ចំណុច​ក្រុមទី​១៤ ភូមិ​កកោះ ឃុំ​កកោះ ស្រុក​មោង​ប្ញ​ស្សី​។​

​ជនរងគ្រោះ​ឈ្មោះ ជា សុខ​ម៉េង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​វាល ឃុំ​វាល ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ ជា​បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​ជាតិ​ខេត្តបាត់ដំបង​។​ ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ឡើង​ត​ខ្សែភ្លើង នៅលើ​បង្គោល​ភ្លើង​ខាងលើ ទើប​បណ្តាល​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​តែម្តង​។​

​តាម​ការចុះ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ និង​សាកសព​របស់​ជង​គ្រោះ​ខាងលើ​ឈ្មោះ ជា សុខ​ម៉េង សមត្ថកិច្ច​អាច​សន្និដ្ឋានបានថា​ជន​រងគ្រោះ​ពិតជា​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ពិតប្រាកដ​មែន​។ សាកសព​ជនរងគ្រោះ ត្រូវបាន​គ្រួសារ​យកទៅ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម