Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលច្រានចោល ចំពោះព័ត៌មានដែលថា កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន

Published

on

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃនេះ (២៤ ខែកុម្ភៈ) បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានដែលថា កម្ពុជាលក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល បានថ្លែងថា «យើងមិនមានឱ្យអ្នកដែលទៅចាក់បង់ប្រាក់នោះទេ ហើយបច្ចុប្បន្ននេះយើងអត់មានវ៉ាក់សាំងណាដែលចាក់ឱ្យក្នុងតម្លៃហ្នឹង (១២០ដុល្លារ)ដែរ ពីព្រោះវ៉ាក់សាំងយើងមានកម្រិត ហើយយើងសុទ្ធតែកំណត់មុខសញ្ញាសម្រាប់ក្រុមមនុស្សដែលត្រូវមកចាក់ ហើយយើងមានបញ្ជីឈ្មោះអ្នកចាក់ត្រឹមត្រូវ»។

សូមបញ្ជាក់ថា ប្រទេស​ចិន​បាន​ជំនួយ​វ៉ាក់សាំង​កូវីដ​១៩ មក​ដល់ប្រទេស​កម្ពុជា​ចំនួន​១លាន​ដូស ហើយ​កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅ វ៉ាក់សាំង​ចំនួន​៦០ម៉ឺនដូស​ត្រូវ​បាន​ដឹក​មក​ដល់​ប្រទេស​កម្ពុជា ហើយ​ក៏​បានធ្វើការ​បែងចែក​ចាក់ទៅ​ដល់​អ្នក​ដែលមានអាទិភាព ពោល​គឺអ្នក​ដែលនៅជួរមុខ​ប្រឈម​នឹង​ការឆ្លង​មុនគេ៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម