Connect with us

កម្សាន្ត

កម្ពុជា នឹង​ពិចារណា​ទទួល​ទេសចរ​អន្តរជាតិ ដែល​ចាក់​វ៉ាក់សាំង​ហើយ មក​ទស្សនា​សៀមរាប​-​អង្គរ នៅ​អំឡុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២១

Published

on

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ពិចារណា​ក្នុងការ​បើកទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ហើយ មក​ទស្សនា​គោលដៅ​ទេសចរណ៍​សៀមរាប​-​អង្គរ នៅ​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២១ ស្រប​ពេលដែល​ការគ្រប់គ្រង​សហគមន៍​នៅ​ខេត្តសៀមរាប​-​អង្គរ ស្ថិតក្នុង​ភាពល្អប្រសើរ​។ នេះ​បើតាម​ប្រសាសន៍​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បានបញ្ជាក់​កាលពី​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១​នេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ឯកឧត្តម​បានស្នើ​សុំ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងការ​ពិចារណា​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ហើយ មក​ទស្សនា​គោលដៅ​ទេសចរណ៍​សៀមរាប​-​អង្គរ នៅ​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២១ ស្រប​ពេលដែល​ការគ្រប់គ្រង​សហគមន៍​នៅ​ខេត្តសៀមរាប​-​អង្គរ​ស្ថិតក្នុង​ភាពល្អប្រសើរ ព្រម​ជាមួយនឹង​ការជំរុញ​ដំណើរ​ការចាក់​វ៉ាក់សាំង​បាន​លឿន​ជូន​ចំពោះ​មន្ត្រីរាជការ និង​ការជំរុញ​ការចាក់​វ៉ាក់សាំង ជូន​ដល់​អ្នក​បម្រើការ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ផ្សេងទៀត​។​

​តាម​សំណើ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍ សម្តេច​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឱ្យ​ក្រសួងទេសចរណ៍​ចាប់ផ្តើម​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រសួងសុខាភិបាល (​គណៈកម្មការ​ចំពោះ​កិច្ច​) ក្រសួង​-​ស្ថាប័ន​ពាក់ពាន់ រដ្ឋបាលខេត្ត និង​វិស័យ​ឯកជន ដើម្បី​សិក្សា​អំពី​ការបើកទទួល​កញ្ចប់​ទ​ស្សន​កិច្ច​ចំពោះ​ទេសចរ​ដែល​ចាក់​វ៉ា​កក់​សាំង​រួចហើយ នៅ​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២១ ឬ​ពេលវេលា​សមស្រប​ណាមួយ​ដ៏​ឆាប់​ខាងមុខនេះ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តទៀតថា សៀមរាប​-​អង្គរ ជា​គោលដៅ​ទេសចរណ៍​ដ៏​ចម្បង​មួយ​នេះ​ដែលមាន​ការគ្រប់គ្រង​សហគមន៍​បានល្អ​ហើយ និង​នៅពេលដែល​អ្នកផ្តល់​សេវា​ទេសចរណ៍​ទាំងឡាយ​បានទទួល​វ៉ាក់សាំង​រួចហើយ គួបផ្សំ​នឹង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជា​ល​រដ្ឋ​ក្នុង​គោលដៅ​នេះ​បាន​ដំណើរការ​ទៀត វា​អាច​នឹង​បង្ហាញ​បាន​នូវ​ភាពជឿជាក់​កក់ក្តៅ​ដល់​ទេសចរ​បាន​ហើយ​ដែរ​។​

​បើតាម​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន កញ្ចប់​ទស្ស​និច្ច​នេះ​អាចមាន​ការងារ​ច្រើន ដែល​ត្រូវ​ពិភាក្សា​ដោយ​ហ្មត់ចត់​ក្នុងនោះ​រួមមាន​៖
១៖ ការបង្កើត​នូវ​ជំនឿ​ជឿជាក់​ទុកចិត្ត​ដល់​ទេសចរ​
( Build Trust and Confident)
២៖ គុណភាព សេវាកម្ម និង​តម្លៃ​សមរម្យ​
៣៖ ការសម្រួល ការធ្វើដំណើរ តាម​ច្រកទ្វារ​អន្តរជាតិ ដែល​ត្រូវគោរព​តាម​គោលការណ៍​សុខាភិបាល​ផង និង​ភាពងាយស្រួល​ផង​។​
​ឯកឧត្តម​បាន​បន្តថា ករណីនេះ​អាចជា​ការចាប់ផ្តើម​ពិភាក្សាគ្នា​អំពី​ការរៀបចំ​កញ្ចប់​ទស្សន​កិច្ច​របស់​ទេសចរ ដែល​បាន​ចាក់​វ៉ាក់សាំង​ហើយ​មុន ពិសេស​សម្រាប់​ទេសចរ​ដែល​ធ្វើដំណើរ​តាម​ជើងយន្តហោះ​ត្រង់​មិនមាន Transit ឬ​អាច​ពិចារណា​តាម​ជើង​រថយន្ត​ពី​ប្រទេសជិតខាង​ផងដែរ​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន បានបញ្ជាក់​ទៀតថា អ្វីដែល​បានគិត​គូរ​នេះ គឺ​ស្រប​ជាមួយនឹង​ការអនុវត្ត​ផែនការ​សកម្មភាព​នៃ «​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩» ដែល​រាជរដ្ឋាភិបាល​ទើបបាន​អនុម័ត​ថ្មីៗ​នេះ​ផងដែរ​៕​

 

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម