Connect with us

អន្តរជាតិ

ស្ងាប់ស្ងាត់ជាង​១ឆ្នាំ ពេលនេះ​ឡាវរកឃើញករណីឆ្លងកូវីដ​១៩ ជាថ្មី

Published

on

ឡាវជាប្រទេសមានករណីឆ្លងកូវីដ​១៩ តិចជាងគេបំផុតក្នុងតំបន់ ហើយមិនមានករណីស្លាប់ឡើយ ។ រយៈពេលមួយឆ្នាំកន្លងមក ឡាវមិនមានករណីឆ្លងនោះឡើយបើទោះបីប្រទេសជិតខាងបានឆ្លងជាច្រើន ។ ប៉ុន្តែនៅពេលនេះ ឡាវបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីក្នុងសហគមន៍ជាលើកដំបូង។

កាលពីល្ងាចថ្ងៃទី​១១ខែមេសា  ក្រសួងសុខាភិបាលឡាវ​ បានរកឃើញមានករណីឆ្លងកូវីដ​១៩ ក្នុងសហគមន៍ពីរនាក់ ក្នុងនោះមានម្នាក់មិនដែលចេញទៅក្រៅប្រទេសឡើយក្នុងរយៈពេល ជាង ១ឆ្នាំកន្លងមក ។ នេះជាករណីឆ្លងកូវីដ​១៩ ក្នុងសហគមន៍ដំបូងគេបង្អស់ ក្នុងប្រទេសឡាវ រយៈពេល ជាង ១ឆ្នាំកន្លងមក​

អ្នកជំងឺទាំងពីរ​គឺស្ថិតនៅក្នុងទីក្រុងវៀងចាន់ ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​ Mittaphab ដើម្បីព្យាបាល​។ ក្នុងចំណោមអ្នកជំងឺពីរនាក់ មានម្នាក់ជាអ្នកជំនួញអាយុ​៤១ឆ្នាំ ជនជាតិថៃ ជាប្រធានហាងកាហ្វេអិនធឺណិត នៅក្នុងស្រុក​ Chanthabouly ​បានរស់នៅក្នុងប្រទេសឡាវជាងមួយឆ្នាំមកហើយ។​ កាលពីមួយសប្តាហ៍ មុនបុរសរូបនេះបាន ជួបជាមួយជាមួយជនជាតិថៃ ដែលចូលមកទឹកដីឡាវខុសច្បាប់។ មកទល់បែនេះគេមិនទាន់ដឹងពីអត្តសញ្ញាណជនជាតិថៃខាងលើនៅឡើយទេ។

នៅថ្ងៃទី ៨ខែមេសា អ្នកជំងឺជនជាតិថៃមានអារម្មណ៍ពិបាកដកដង្ហើម  ក្អក  ហត់នឿយ ឈឺខ្លួនប្រាណ  ហើយក៏ត្រូវធ្វើតេស្តរកកូវីដ ១៩ ហើយលទ្ធផលក៏បានរកឃើញវិជ្ជមានកូវីដ ១០ នៅថ្ងៃទី​១០ខែមេសា។ ចំណែកអ្នកដែលប៉ះពាល់​១០​នាក់ ផ្សេងទៀតមិនទាន់មានសញ្ញានៅឡើយទេ ។ ក្រុមគ្រូពេទ្យកំពុងតែតានដានស្វែងរកអ្នកដែលប៉ះពាល់ទាំងអស់។

បច្ចុប្បន្នឡាវ គឺជាប្រទេសមានករណីឆ្លង តែ ៥១នាក់ប៉ុណ្ណោះ មកទល់ពេលនេះ  និងមិនមានអ្នកស្លាប់នោះឡើយ។ នៅពេលនេះឡាវបង្កើនការប្រុងប្រយ័ត្នខ្ពស់ខណៈចូលឆ្នាំថ្មី ២០២១បានចូលមកដល់ ៕្ន

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មិថុនា 2021
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
282930  

អត្ថបទពេញនិយម