Connect with us

សេដ្ឋកិច្ច

ធនាគារ នឹង​លើក​លែង​ការ​បង់ការប្រាក់រយៈពេល​២ខែ ចំពោះអ្នកឆ្លងកូវីដ១៩ រួមទាំងពន្យារការបង់ប្រាក់ដើមរយៈពេល​៣ខែសម្រាប់អ្នកធ្វើចត្តាឡីស័ក

Published

on

តបទៅ​នឹង​ការស្នើ​សុំ​របស់​សម្តេច​ ហ៊ុន សែន, សមាគមធនាគារ និង​មីក្រូហិរញ្ញវត្ថុនៅ​កម្ពុជា នៅថ្ងៃនេះ បានធ្វើការ​កែសម្រួលគោលការណ៍បន្ថែម ដោយ​អតិថិជន​ដែលឆ្លង​ជំងឺកូវីដ​១៩ នឹង​ត្រូវ​លើក​លែង​ការបង់ការប្រាក់រយៈពេល​២ខែ។

ហើយសម្រាប់អតិថិជន​ដែលជាប់ធ្វើចត្តាឡីស័ក នឹង​ផ្តល់​ការ​រៀបចំ​ឥណទាន​ឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើ​អតិថិជនយល់ព្រម និង​ស្នើ​សុំ​ទៅគ្រឹះស្ថាននីមួយៗ) រួមទាំងពន្យារការបង់ទាំងប្រាក់ដើមរយៈពេល​៣ខែ។

ក្នុងនោះដែរ សមាគមក៏​បានបញ្ជាក់ជំហរជាថ្មីរបស់ខ្លួនថា ក្នុងរយៈពេលដ៏លំបាក និង​នៅ​ក្នុង​អំឡុង​នៃការ​រីករាលដាល​ នៃជំងឺកូវីដ​១៩នេះ នឹង​មិន​មាន​ការ​ផាកពិន័យ​ចំពោះអតិថិជន​ដែលរងផលប៉ះពាល់​ដោយ​ជំងឺកូវីដ​១៩ទេ៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មិថុនា 2021
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
282930  

អត្ថបទពេញនិយម