Connect with us

ព័ត៌មានជាតិ

បើកឡានបុកសមត្ថកិច្ច ពេលកំពុង​អនុវត្តវិធានការបិទខ្ទប់ ឥឡូវជនត្រូវបញ្ជូនទៅតុលាការ

Published

on

យុវជនអាយុ​១៩ឆ្នាំម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូនទៅ​កាន់តុលាការហើយ ក្រោយ​ពីមិនព្រមស្តាប់សមត្ថកិច្ច ហើយ​បានបើករថយន្តបុកសមត្ថកិច្ច​ដែលកំពុងអនុវត្តវិធានការបិទខ្ទប់​បណ្តាល​ឲ្យ​បាក់ជើង។

ហេតុការណ៍នេះ បានកើតឡើង​កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០២១ នៅចំណុចគល់ស្ពាន ព្រះមុនីវង្សចាស់ ផ្លូវជាតិលេខ១ កែងផ្លូវ៣៦៣ ខណ្ឌច្បារអំពៅ ដោយ​ជនសង្ស័យមានឈ្មោះ បាន​ ម៉េងហួ អាយុ១៩ឆ្នាំ មានមុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះ៧៨២ ភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

នៅមុនពេលកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានចុះអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៩ ស.ស.រ ស្តីពីការ បិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ នៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យបើករថយន្តម៉ាក Hyandia ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ ២H-៤៤០៣ មកដល់ចំណុចកើតហេតុ ពេលនោះជនរងគ្រោះ ជាអធិការរង បានឃាត់សួរនាំ រកលិខិតអនុញ្ញាតចេញចូលឃើញថា ពុំមានឯកសារអ្វីទាំងអស់ ក៏ឲ្យជនសង្ស័យ បើករថយន្តត្រឡប់ទៅក្រោយវិញ តែជនសង្ស័យមិនព្រមស្តាប់ នៅតែបើករថយន្តរុលទៅមុខបុក ជនរងគ្រោះឲ្យដួល កិនជើងជនរងគ្រោះបណ្តាលបាក់ឆ្អឹងស្មងជើង និង ប្រេះប្រអប់ជើងស្តាំ រួចជនសង្ស័យបើករថយន្តគេចខ្លួន ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមនិងរថយន្តម៉ាកខាងលើ បញ្ជូនមកអធិកាដ្ឋាននគរបាលខណ្ឌច្បារអំពៅដេីម្បីរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់ ៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មិថុនា 2021
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
282930  

អត្ថបទពេញនិយម