Connect with us

អន្តរជាតិ

ពីម្សិលប្រទេសឆែកបណ្តេញមន្ត្រីទូតរុស្ស៊ី​១៨ នាក់ ថ្ងៃនេះរុស្ស៊ីសងសឹកវិញបណ្តេញមន្ត្រីទូតឆែក២០ នាក់

Published

on

ស្ថានភាពទំនាក់ទំនងរវាងរុស្ស៊ីនិងឆែក កាន់តែតានតឹងខ្លាំងឡើង ក្រោយពេលប្រទេសទាំងពីរបានបណ្តេញមន្ត្រីកាទូតគ្នាទៅវិញទៅមក។ កន្លងមកសារធារណរដ្ឋឆែក បានបណ្តេញមន្ត្រីការទូតរុស្ស៊ី​១៨រូប ចេញពីប្រទេស ហើយពេលនេះរុស្ស៊ីក៏បានសងសឹកវិញភ្លាមៗដលយបណ្តេញមន្ត្រីការទូតឆែក២០រូបចេញពីប្រទេស។

កាលពីថ្ងៃទី​១៨ខែមេសា(ពេលវេលាក្នុងតំបន់)​ រុស្ស៊ីបានបណ្តេញមន្ត្រីការបរទេសឆែក ២០​រូបចេញពីទីក្រុងមូស្គូ​។ ការបណ្តេញតបតវិញនោះនឹងធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកានតែតាតឹង​ខ្លាំងឡើយ​​។ ​កន្លមងករុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំង ដល់សាធារណរដ្ឋឆែក ដែលបានបណ្តេញមន្ត្រីរុស្ស៊ី១៨រូបចេញពីប្រទេសឆែក​។

ក្រោយសកម្មភាពរបស់រដ្ឋាភីបាលទីក្រុង​ Prague ​ទីក្រុងមូស្គូ បានប្រកាសថា​នឹងធ្វើឲ្យអ្នកនៅពីក្រោយសកម្មភាពឌឺដងទាំងនោះ​ត្រូវទទួលខុសត្រូវ​ ដែលបានបំផ្លាញមូលដ្ឋានគ្រឹះ ក្នុងទំនាក់ទំនង រវាងរុស្ស៊ីនិងឆែក។

សកម្មភាពខាងលើកើតឡើងក្រោយពេលសាធារណរដ្ឋឆែក​ផ្តល់ព័ត៌មានដល់អង្គការណាតូ ថា​ មានការសង្ស័យករណិបំផ្ទុះឃ្លាំងគ្រាប់ កាលពីឆ្នាំ​២០១៤ គឺក្រុមចារកិច្ចរុស្ស៊ីនៅពីក្រោយខ្នង។​ តាមរបាយការ រដ្ឋមន្ត្រី​ការបរទេសអឺរ៉ុប នឹងជួបពិភាក្សាគ្នានៅថ្ងៃទី ១៩ខែមេសានេះ ទៅលើបញ្ហារបស់ឆែក។

ចំណែកក្រសួងការបរទេសអាមេរិក បានគាំទ្រពេញទំហិងដល់សកម្មភាពខាងលើរបស់ រដ្ឋាភិបាលទីក្រុង​ Prague ​។ នេះជាវិ​វាទទ្រង់ទ្រាយធំបំផុត រវាងឆែកនឹងរុស្ស៊ី មិនធ្លាប់មានចាប់តាំងពីឆ្នាំ​១៩៨៩ ​មុនពេលស៊ូវៀតដួលរលំនៅអឺរ៉ុបខាងកើត​៕

 

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មិថុនា 2021
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
282930  

អត្ថបទពេញនិយម