Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះ​! កម្ពុជា បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ៣០៣​នាក់​ទៀត ខណៈ​មាន​អ្នកជា​រហូត ២៣៩​នាក់​

Published

on

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ បានប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ៣០៣​នាក់ ខណៈ​មាន​អ្នកជា​សះស្បើយ​រហូត ២៣៩​នាក់​។​

​ក្រសួង បាន​បញ្ជាក់ថា អ្នក​ឆ្លង​ទាំង ៣០៣​នាក់ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ២០​កុម្ភៈ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ២៤៨​នាក់​, ខេត្ត​ព្រះសីហនុ ១៩​នាក់​, ខេត្តកណ្តាល ២៦​នាក់​, ខេត្តតាកែវ ៨​នាក់ និង​ខេត្តកំពត ២​នាក់​។

​សម្រាប់​អ្នកជា​សះស្បើយ​ទាំង ២៣៩​នាក់​វិញ ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍ ដោយ​ទទួល​ទ្ធ​ផល​ធ្វើតេស្ត​អវិជ្ជមាន ២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​សូមជម្រាបថា គិត​ត្រឹម​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុជា បានប្រកាស​រកឃើញ​អ្នក​ឆ្លង​សរុប​ចំនួន ៧ ៧៤៧​នាក់ ក្នុងនោះ​ករណី​ឆ្លង​សហគមន៍ ៤៧ ២០២​នាក់​, អ្នកជា​សះស្បើយ ៤ ៨៩៣​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល ២ ៤០៦​នាក់​, អ្នកស្លាប់​ចំនួន ៥៤​នាក់​៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម