Connect with us

អន្តរជាតិ

ច្រើនណាស់ឥណ្ឌា! រកឃើញអ្នកឆ្លងកូវីដ​១៩ ដល់ទៅជាង​២៩៥,០០០ នាក់ក្នុងពេល​២៤ម៉ោង

Published

on

ការឆ្លងកូវីដ​១៩ នៅក្នុងប្រទេសឥណ្ឌា កើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយនៅក្នុងរយៈពេល​២៤ម៉ោងកន្លងមក បានរកឃើញអ្នកឆ្លងកូវីដ​១៩ រហូតដល់ទៅ ជាង ២៩៥,០០០នាក់ និងមានអ្នកស្លាប់ ដល់ទៅ​២.០២៣នាក់។​ នេះជាចំនួនយ៉ាងច្រើនមិនធ្លាប់មានពីមុនមក ក្នុងពេលមួយថ្ងៃ

តួលេខឆ្លង និងស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃខាងលើនេះ គឺជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀតសម្រាប់ឥណ្ឌា ស្ថិតនៅចំពោះមុខការ lockdown រដ្ឋធានីញូដេលីមួយសប្តាហ៍ និងការអំពាវនាវពីសំណាក់ លោកនាយករដ្ឋមន្ត្រី ណារិដ្រា ម៉ូឌី ឲ្យពលរដ្ឋចូលរួមជាមួយអាជ្ញាធរ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតដ៏អាក្រក់លើកនេះ។

លោក ណារិនដ្រា ម៉ូឌី បានលើកឡើងកាលពីយប់ថ្ងៃអង្គារម្សិលមិញនេះថា «ជាថ្មីម្តងទៀត យើងកំពុងស្ថិតក្នុងការប្រយុទ្ធដ៏ធំមួយ។ តាមពិតស្ថានការណ៍ បានស្ថិតក្នុងការគ្រប់គ្រងទៅហើយ កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែវីរុសកូរ៉ូណាទីពីរនេះ បានបោកបក់ដូចជាព្យុះ»។

គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ ១៥.៦លានករណី ក្នុងនោះមានអ្នកស្លាប់ ១៨២,៥៧០នាក់ និងជាសះស្បើយឡើងវិញ ១២.២៧លាននាក់។ ការឆ្លងរាតត្បាតយ៉ាងគំហុកត្រូវបានគេមើលឃើញ ចាប់តាំងពីក្រុមអ្នកកាន់សាសនាហិណ្ឌូទូទាំងប្រទេសឥណ្ឌា ចាប់ផ្តើមប្រារព្ធពិធីបុណ្យ គុម មេឡា (Kumbh Mela) ដែលតែងតែមានការជួបជុំគ្នាយ៉ាងកកុញ ហើយវានឹងមានរយៈពេល ពេញមួយខែមេសានេះតែម្តង៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម