Connect with us

ព័ត៌មានជាតិ

បង្ក្រាប​គ្រឿងញៀន​ជាង ៣​គីឡូក្រាម ចាប់ខ្លួន​ជនជាតិខ្មែរ ២​នាក់ នៅ​ខេត្តបាត់ដំបង​

Published

on

​ខេត្តបាត់ដំបង​៖ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បាន​ជាង ៣​គីឡូក្រាម និង​ចាប់ខ្លួន​ជនជាតិខ្មែរ ២​នាក់ កាលពី​សៀ​ល ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រុមទី​០៤ ភូមិ​ស្រះ​ទឹក​ថ្មី ឃុំ​តា​គ្រី ស្រុក​កំរៀង ខេត្តបាត់ដំបង​។

​ក្នុង​ប្រតិបត្តិការ​ខាងលើ កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ មានឈ្មោះ ឡេង សម្បត្តិ ហៅ​វែង ហៅ​អា​ខ្លី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ កូយ រដ្ឋា ហៅ​ពយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ​។​ ចំណែក​វត្ថុតាង​ចាប់បាន​គ្រឿងញៀន​ជាច្រើន​ប្រភេទ មាន​ទម្ងន់ ៣១៣២.២០​ក្រាម រថយន្ត​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង​។​

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង បន្ត​តាម​នីតិវិធី​៕​

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មិថុនា 2021
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
282930  

អត្ថបទពេញនិយម