Connect with us

អន្តរជាតិ

សិស្សស្រីអាយុ១២ឆ្នាំ បាញ់ប្រហារនៅក្នុងសាលារៀន ក្នុងរដ្ឋ​ Idaho របស់​៣នាក់

Published

on

ប៉ូលិសអាមេរិកបានរាយការណ៍ឱ្យដឹងថា ក្មេងស្រីម្នាក់បានបើកការបាញ់ប្រហារនៅឯសាលារៀនមួយនៅរដ្ឋ អ៊ីដាហូ (Idaho) ភាគពាយ័ព្យនៃសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលបណ្ដាលឱ្យមនុស្ស ០៣នាក់រងរបួស មុនពេលត្រូវបានដកហូតអាវុធវិញដោយគ្រូបង្រៀនម្នាក់។

កូនសិស្សម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ នៅឯសាលារៀន រីកប៊ី (Rigby) ដែលស្ថិតនៅជិតទីក្រុង អ៉ីដាហូ ហ្វលស៍ (Idaho Falls) នៃរដ្ឋ Idaho សហរដ្ឋអាមេរិក គឺជាកូនសិស្សបឋមសិក្សាថ្នាក់ទី ៦ ដែលមានន័យថា នាងអាចមានអាយុចន្លោះពី ១១-១២ឆ្នាំប៉ុណ្ណោះ។

មន្ត្រីនៅក្នុងតំបន់កើតហេតុ គឺលោក ស្ទេវ អ៊ែនដឺសុន (Steve Anderson) បានគូសបញ្ជាក់ថា «នាងបានដកកាំភ្លើងខ្លីចេញពីកាតាបរបស់នាង និងបានបាញ់ជាច្រើនគ្រាប់នៅខាងក្នុង និងក្រៅសាលារៀន។ អ្នករងរបួសគឺជាកូនសិស្ស ០២នាក់ និងបុគ្គលិកម្នាក់ ប៉ុន្តែពួកគេទំនងជាងមិនមាន គ្រោះថ្នាក់ដល់ជីវិតនោះឡើយ»។

មន្ត្រីខាងលើបានបញ្ជាក់បន្ថែមថា «ក្នុងអំឡុងពេលនៃការបាញ់ប្រហារ គ្រូបង្រៀនម្នាក់បានព្យាយាមដកហូតអាវុធ ចេញពីកូនសិស្សម្នាក់នោះ ហើយបានឃាត់ខ្លួននាងជាបណ្តោះអាសន្ន ដើម្បីរង់ចាំចាត់ការទៅតាមផ្លូវច្បាប់»។ ករណីប្រើប្រាស់អាវុធ ដោយក្មេងមិនទាន់គ្រប់អាយុនេះ កំពុងត្រូវបានស៊ើបអង្កេតដោយ ទីភ្នាក់ងារ FBI ក៏ដូចជាអាជ្ញាធរអនុវត្តច្បាប់ក្នុងតំបន់៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មិថុនា 2021
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
282930  

អត្ថបទពេញនិយម