Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចាប់​គ្រឿងញៀន​ជិត ១០០​គីឡូក្រាម ឃាត់ខ្លួន​មនុស្ស ៦​នាក់​!

​ភ្នំពេញ​៖ ក្នុង​ប្រតិបត្តិការ​រយៈពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃទី​២៨-២៩-៣០ ខែឧសភា ឆ្នាំ​២០២១ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ចុះបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ និង​ឆែកឆេរ​ទីតាំង ៤​កន្លែង នៅ​ស្រុក​មុខកំពូល ខេត្តកណ្ដាល នៅ​ខណ្ឌ​ច្បារអំពៅ​១​កន្លែង និង​៣​កន្លែង​ទៀត នៅ​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ រឹបអូស​គ្រឿងញៀន​ជិត ១០០​គីឡូក្រាម​។

​សមត្ថកិច្ច​ជំនាញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ៦​នាក់​នោះ គឺ​១.​ឈ្មោះ ង្វៀន យ៉ាំង​យិន (Nguyen Van Vinh) ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​វៀតណាម សញ្ជាតិ​វៀតណាម​, ២. ឈ្មោះ LIANG LI HUA ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ជនជាតិ​ចិន​, ៣. ឈ្មោះ QIU QING WEI ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​ចិន​, ៤. ឈ្មោះ CHEN ZHI QIANG ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​ចិន ស​ញ្ញាតិ​កាណាដា​, ៥. ឈ្មោះ CHEN SHEN TANG ភេទ​ប្រុស ជនជាតិ​ចិន និង​៦. ឈ្មោះ LI YI ភេទ​ប្រុស ជនជាតិ​ចិន​។​

​ក្នុង​ប្រតិបត្តិការ​នោះដែរ កម្លាំង​ជំនាញ ចាប់យក​វត្ថុតាង​គ្រឿងញៀន​៖ អិ​ច​ស្តា​ស៊ី​ទម្ងន់​: ៩៤ គ​.​ក្រ​, មេ​តំ​ហ្វេ​តា​មីន​(ICE) ទម្ងន់ ៤២.៨៥​ក្រាម​, សារធាតុ​ផ្សំ ទម្ងន់ ១០​គ​.​ក្រ​, សម្ភារៈ​សំរាប់​កែឆ្នៃ វេច​ខ្ចប់ ជញ្ជីង​ថ្លឹង​មួយចំនួនធំ​, រថយន្ត​២​គ្រឿង​, អាវុធខ្លី​២​ដើម​, អាវុធខ្លី​(​កែច្នៃ​) ២​ដើម​, ខ្នោះដៃ​២​គូរ និង​ទូរស័ព្ទដៃ ២​គ្រឿង ។​

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ព្រមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន