Connect with us

Hi, what are you looking for?

អន្តរជាតិ

អាជ្ញាធរ​ហ្វីលីពីន ពង្រីក​បិទ​ខ្ទប់​ទប់ស្កាត់​កូ​វីដ​១៩ និង​ហាម​ការធ្វើដំណើរ​មកពី​ក្រៅប្រទេស​មួយចំនួន​

​ហ្វីលីពីន​៖ ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃ​ចន្ទ​នេះ​បានសម្រេច​ពន្យារពេល​អ​នុ​វត្ត​វិធានការណ៍​បិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19 នៅក្នុង​រដ្ឋធានី​ម៉ានីល និង​បណ្តា​ខេត្ត​ក្បែរៗ​នេះ​រហូតដល់​ពាក់កណ្តាល​ខែមិថុនា​ខាងមុខនេះ ។​

​ជាមួយគ្នានេះ លោក ឌូ​ទើ​តេ ថែមទាំង​អូសបន្លាយ​ពេល​ហាមឃាត់​ការធ្វើដំណើរ​អន្តរជាតិ​មកពី​ប្រទេស​ឥណ្ឌា ប៉ា​គី​ស្ថាន ស្រីលង្កា បង់​ក្លា​ដេ​ស នេ​ប៉ាល់ អូ​ម៉​ង់ និង​អេ​មី​រ៉ាត់​អារ៉ាប់​រួម​រហូតដល់​ថ្ងៃទី​១៥ ខែមិថុនា​ខាងមុខ ស្ថិតក្នុង​គោលបំណង​ទប់ស្កាត់​ការនាំ​ចូល​វីរុស​បំប្លែង​ខ្លួន​ថ្មី ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ​ឥណ្ឌា ដែល​កំពុង​រីកសាយ​ភាយ​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ប្រទេស និង​តំបន់​ទាំងនោះ ។​

​សូមបញ្ជាក់ថា ហ្វីលីពីន​គឺជា​ប្រទេស​ឈរ​នៅ​លំដាប់​ទី​២ ដែលមាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ Covid-19 ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ប្រទេស​ឥណ្ឌូនេស៊ី ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន