Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សមត្ថកិច្ច​ដុតបំផ្លាញ​ដំណាំ​កញ្ឆា​ខុសច្បាប់ ៨​ទីតាំង ដែល​ជនខិលខូច​លួច​ដាំ នៅ​ស្រុក​គិរីវង់

​ខេត្តតាកែវ​៖ កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ នគរបាល​ខេត្តតាកែវ បាន​ចុះបង្ក្រាប​បទល្មើស​ដំណាំ​កញ្ឆា​ខុសច្បាប់​ចំនួន ៨​ទីតាំង នៅ​ចំណុច​ដុប​ថ្ម​ចង្ក្រាន ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់​។​

​លោក​វរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាល​ស្រុក​គិរីវង់ បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ជំនាញ បាន​ឡើងលើ​ភ្នំ​រុករក និង​កាប់​ដុតបំផ្លាញ​ដំណាំ​កញ្ឆា ដែល​ជនខិលខូច​លួច​ដាំ​ខុសច្បាប់ បាន​ចំនួន ៨​ទីតាំង និង​អាង​ស្តុ​ប​ទឹក​ចំនួន ៥​អាង ដែលមាន​ផ្ទៃដី​ប្រមាណ ២៧៣២​ម៉ែត្រការ៉េ​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ទីតាំង​ជា​អ្នក​ដាំ​ដំណាំ​កញ្ឆា ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន