Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃ មាន​អ្នកស្លាប់​ដោយសារ​កូ​វីដ ៣៨​នាក់​ទៀត ខណៈ​អ្នក​ឆ្លង​ថ្មី​កើនឡើង ២,២៣០​ករណី​

​ថៃ​៖ ក្រសួងសុខាភិបាល​ថៃ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​រាយការណ៍​អំពី​អ្នកស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​១៩​ចំនួន ៣៨​នាក់​ទៀត និង អ្នក​ឆ្លង​ថ្មីៗ​ចំនួន​២​ពាន់​២៣០​ករណី​ផងដែរ ដែលនាំអោយ​ករណី​ឆ្លង​សរុប​កើន​ឡើងដល់​១៦​ម៉ឺន​២​ពាន់​២២​ករណី​។​

​ក្នុងចំណោម​ករណី​សរុប ដែល​ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ មាន​២​ពាន់​១៥៣​ករណី​គឺជា​ប្រជាជន​ទូទៅ និង​៧៧​ករណី​ទៀត​គឺជា​ករណី​ឆ្លង​នៅក្នុង​ពន្ធនាគារ​។ ជាមួយគ្នា​នោះ អ្នកជំងឺ​ចំនួន​៣​ពាន់​៣៩០​នាក់​បានជា​សះស្បើយ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ ហើយ​ត្រូវបាន​អនុញ្ញាតអោយ​ចាក​ចេញពី​មន្ទីរពេទ្យ​។​

​គួរបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​ថ្ងៃទី​០១ ខែមេសា​មក ជា​ពេលដែល​ផ្ទុះ​រលក​ទី​៣​នៃ​វីរុស​កូ​វីដ​១៩​នោះ ប្រទេស​ថៃ​បាន​កត់ត្រា​អ្នក​ឆ្លង​ថ្មីៗ​រហូតដល់​១៣​ម៉ឺន​៣​ពាន់​១៥៩​ករណី ជាមួយនឹង​អ្នកជា​សះស្បើយ​ឡើងវិញ​៨​ម៉ឺន​៤​ពាន់​៣០៩​នាក់ ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន