Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រន្ទះបាញ់ ស្លាប់​មនុស្ស​២​នាក់ និង​របួស​២​នាក់​ទៀត នៅ​ស្រុក​ក្រគរ​!

​ខេត្តពោធិ៍សាត់​៖ ករណី​ដែល​បង្កឡើង​ដោយ​គ្រោះធម្មជាតិ​រន្ទះបាញ់ បានសម្លាប់​មនុស្ស​ចំនួន​២​នាក់ និង​របួស​ចំនួន​២​នាក់ កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១​ម្សិលមិញ នៅ​ចំណុច​ត្រពាំង​ឃ្លៃ ស្ថិតនៅ​ភូមិ​សា​នស ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​តាម​របាយការណ៍​ពី​នគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង ៤​នាក់​នេះ​៖ ១-​ឈ្មោះ ឃា សាមឿន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ (​ស្លាប់​), ២-​ឈ្មោះ ពេ​ច ប៊ុនធឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ (​ស្លាប់​), ៣-​ឈ្មោះ ខន សុខ​ឃីម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ (​រងរបួស​ស្រាល​) និង​៤-​ឈ្មោះ ប៉ាន កាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (​រងរបួស​ស្រាល​)​។ អ្នក​ទាំង​៤ មាន​ទីលំនៅ​ភូមិ​សា​នស ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​៤​នាក់ កំពុង​នាំគ្នា​ធ្វើ​រោង​ចាំ​ស្រែ នៅ​ចំណុចកើតហេតុ​ខាងលើ ខណៈនោះ មេឃ​ស្រទំ និង​មាន​ភ្លៀងរលឹម​ស្រិចៗ លាយឡំ​ជាមួយ​ផ្គរ និង​រន្ទះបាញ់​ចំ​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់ ២​នាក់ នៅ​កន្លែងកើតហេតុ និង​រងរបួស​ស្រាល ២​នាក់​។
​ក្រោយពេល​កើតហេតុ នគរបាល​មូលដ្ឋាន បាន​ចុះ​ពិនិត្យ និង​ប្រគល់​ជនរងគ្រោះ​ដែល​ស្លាប់​ទាំង ២​នាក់​ឲ្យ​ក្រុមគ្រួសារ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន