Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

​ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក លារលែងពីតំណែង

លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេច​ដាក់ពាក្យ​លាឈប់​ពី​តួនាទី ហើយ​ត្រូវ​បាន​គណៈកម្មាធិការ​​អចិន្រ្តៃយ៍រដ្ឋសភា ប្រជុំអនុម័តយល់ព្រម​នៅថ្ងៃសុក្រ​នេះ។

បើតាម​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា ការលាឈប់​របស់លោក ស៊ិក ប៊ុនហុក ពីប្រធាន គ.ជ.ប គឺដោយសារ​លោកមានជំងឺប្រចាំកាយ ហើយត្រូវសម្រាកព្យាបាលសុខភាព។

ក្រោយ​ពី​ការ​សម្រេច​អនុញ្ញាត​ឲ្យ​លោក ស៊ិក ប៊ុនហុក លាឈប់​ពីប្រធាន គ.ជ.ប ហើយ នៅ​ថ្ងៃនេះផងដែរ អគ្គលេខាធិការ​ដ្ឋានរដ្ឋសភា ក៏បានប្រកាស​ជ្រើសរើសបេក្ខជន​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រធានគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ផងដែរ។

គួរ​បញ្ជាក់ដែរថា លោក ស៊ិក ប៊ុនហុក បានកាន់តំណែងជាប្រធាន គ.ជ.ប កាលពីឆ្នាំ២០១៥ បន្ទាប់ពីលោក អ៊ឹម សួស្តី៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន