Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃ បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​កើន ២,៦៣១​ករណី និង​ស្លាប់ ៣១​នាក់​ទៀត

​ថៃ​៖ ក្រសួងសុខាភិបាល​សាធារណៈ​របស់​ថៃ នៅ​ព្រឹក​នេះ បាន​រាយការណ៍​អំពី​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ចំនួន​៣១​នាក់​ទៀត ដោយ​ធ្វើ​ឲ្យ​អ្នកស្លាប់​សរុប​កើន​ដល់​១​ពាន់​១៧៧​នាក់​។

​ស្របពេល​ជាមួយគ្នានេះដែរ អាជ្ញាធរ​សុខាភិបាល​ថៃ​ក៏បាន​ប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មីៗ​ចំនួន​២​ពាន់​៦៣១​ករណី​ផងដែរ ដោយ​នាំអោយ​ករណី​ឆ្លង​សរុប​កើនឡើង​ដល់​១៧​ម៉ឺន​១​ពាន់​៩៧៩​ករណី​។ ក្នុងចំណោម​ករណី​ឆ្លង​សរុប ដែល​ត្រូវបាន​រកឃើញ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ មាន​ចំនួន​២​ពាន់​៤៤២​ករណី គឺជា​ប្រជាជន​ទូទៅ និង​១៨៩​ករណី​ទៀត​គឺជា​ករណី​ឆ្លង​នៅក្នុង​ពន្ធនាគារ ។
​ដោយឡែក​អ្នកជំងឺ​ចំនួន​២​ពាន់​៤៩៣​នាក់​បានជា​សះស្បើយ​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ ។​

​សូមបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​ថ្ងៃទី​០១ ខែមេសា ជា​ពេលដែល​ផ្ទុះ​រលក​ទី​៣​នៃ​ការឆ្លង​វីរុស​កូ​វីដ​១៩ បានចាប់ផ្តើម​នោះ ប្រទេស​ថៃ បាន​កត់ត្រា​អ្នក​ឆ្លង​ប្រមាណ​១៤​ម៉ឺន​៣​ពាន់​១១៦​ករណី និង​អ្នកជា​សះស្បើយ​ឡើងវិញ​៩​ម៉ឺន​៣​ពាន់​២៧១​នាក់​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន