Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រោងចក្រ​ថ្មី​២​ទៀត នឹង​បើក​ដំណើរការ​នៅ​កម្ពុជា បោះទុន​ជិត ១១​លាន​ដុល្លារ​

​ភ្នំពេញ​៖ រោងចក្រ​ថ្មី​ចំនួន ២​បន្ថែមទៀត គ្រោង​បើក​ដំណើរការ​នៅ​កម្ពុជា ដោយបាន​បោះទុន​ជិត ១០.៦​លាន​ដុល្លារ​អាមេរិក និង​បានផ្តល់​ការ​ជិត ១០០០​កន្លែង​។​

​យោងតាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១-IMPAK (CAMBODIA) CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​វ៉ាលិស និង​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដំណាក់​កោះ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ​៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦០៣​កន្លែង​។​

២-WING CHENG PACKAGING CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ប្រអប់​ក្រដាស ថង់​ក្រដាស និង​បោះពុម្ព ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​៥,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៣៧​កន្លែង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន