Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

នគរបាល​ស្រុក​គិរីសាគរ ឃាត់ខ្លួន​មនុស្ស​៤​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

​ខេត្តកោះកុង​៖ ជនសង្ស័យ​ចំនួន ៤​នាក់ ត្រូវ​នគរបាល​ឃាត់ខ្លួន ពីបទ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន កាលពី​យប់ ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ដំណាក់​ក្របី ក្នុងភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេ​ត្ក​កោះកុង​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន បាន​នោះ ទី​១/ ឈ្មោះ ជាង វិទូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​, ទី​២/ ឈ្មោះ ទក មី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​, ទី​៣/ ឈ្មោះ ណា​ង វណ្ណៈ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ និង​ទី​៤/ ឈ្មោះ អុល សុ​ឆៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​។ ទាំង​៤​នាក់​នេះ មាន​ទីលំនៅ ភូមិ​ពាម​កាយ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង​។ ចំណែក​វត្ថុតាង​ដកហូត បាន​ម្ស៉ៅ​ក្រាម​ព៌​ណស​ថ្លា​ចំនួន ២​កំណាត់ ទុយោ​តូច និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួន​។​

​បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន