Connect with us

Hi, what are you looking for?

អន្តរជាតិ

លោកបៃឌិនដាក់បញ្ជូនក្រុមហ៊ុនចិន​២៨ទៀតក្នុងបញ្ជីខ្មៅ

ប្រធានាធិបតីអាមេរិក លោកបៃឌិន នៅថ្ងៃទី ៣ខែមិថុនា (ពេលវេលាអាមេរិក) បានចុះហត្ថលេខាលើច្បាប់បន្ថែមក្រុមហ៊ុនចិនចំនួន២៨ចូលក្នុងបញ្ជីខ្មៅដាក់ទណ្ឌកម្ម ដោយជាប់ពាក់ព័ន្ធ សកម្មភាពស៊ើបការណ៍។ សរុបចំនួនក្រុមហ៊ុនចិនកើនឡើងដល់ទៅ ៥៩ ក្រុមហ៊ុនហើយស្ថិតនៅក្នុងបញ្ចីខ្មៅរបស់អាមេរិក ។
កាលពីខែវិច្ឆិកាឆ្នាំ២០២០ ប្រធានាធិបតីអាមេរិកពេលនោះគឺលោកត្រាំ បានចុះហត្ថលេខាដាក់ក្រុមហ៊ុនចិនចំនួន ៣១ ក្រុមហ៊ុន ក្នុងបញ្ជីដាក់ទណ្ឌកម្មមុនពេលបញ្ចប់អាណត្តិ។ ប៉ុន្តែដោយសារតែមានបញ្ហាច្បាប់ជាច្រើនទើបមិនទាន់អាចអនុវត្តទណ្ឌកម្មទៅលើក្រុមហ៊ុនចិន។ នៅពេលនេះរដ្ឋាភីបាល របស់លោកបៃឌិនបានត្រួតពិនិត្យជាថ្មីនៅបញ្ជីក្រុមហ៊ុនចិនដែលត្រូវដាក់ទណ្ឌកម្ម ដោយក្នុងនោះបានបញ្ជូលក្រុមហ៊ុនចំនួន២៨បន្ថែមទៀត ។


ច្បាប់ហាមប្រាមថ្មីដែលលោកបៃឌិនបានចុះហត្ថលេខា នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី២ខែសីហាឆ្នាំ២០២១ ហើយបណ្តាអ្នកដាក់ហ៊ុននៅក្នុងក្រុមហ៊ុនចិនទាំងនោះមានរយៈពេល១ឆ្នាំដើម្បីដកហ៊ុនរបស់ខ្លួនចេញ។
ក្នុងចំណោមក្រុមហ៊ុនដែលរងការដាក់ទណ្ឌកម្ម មានក្រុមហ៊ុនធំៗជាច្រើនក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យា និង សំណង់ ដូចជាក្រុមហ៊ុន Huawei ក្រុមហ៊ុនឧស្សាហកម្ម អាកាសចរណ៍ AVIC និងក្រុមហ៊ុន China Mobile, China Telecom… និងក្រុមហ៊ុនជាច្រើនផ្សេងទៀត។
ទាំងនោះត្រូវបានគេចាត់ទុកថាជា សកម្មភាព របស់អាមេរិកដើម្បីទប់ស្កាត់ការរីកចំរើនរបស់ចិននៅលើពិភពលោក ។ ប៉ុន្តែសកម្មភាពនោះបានធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែអាក្រក់៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន