Connect with us

Hi, what are you looking for?

កម្សាន្ត

ខេត្តក្រចេះ ជាទី​ដៅ​ដ៏​ទាក់ទាញ​ទេសចរណ៍​មួយ ក្នុងចំណោម​ខេត្ត​ក្នុង​តំបន់​ភូមិភាគ​ឦសាន

​ខេត្តក្រចេះ​៖ មកដល់​ខេត្តក្រចេះ​ភ្លាម​ទេសចរ​ពិតជា​នឹកឃើញ​ដល់​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ធនធានធម្មជាតិ​ដ៏​មាន​សក្ដានុពល​សំបូរបែប​រួមមាន​៖ សត្វ​ផ្សោត​ទន្លេមេគង្គ​ដ៏​កម្រ ព្រៃ​លិច​ទឹក ក៏ដូចជា​កោះ​តូចធំ​នានា​នៅ​ផ្នែក​ខាងលើ​( ក្នុងភូមិ​សាស្ត្រ​ស្រុក​សំបូរ ) អមដោយ​ភាពចំណាស់​ដែនដី​អតីត​រាជធានី​ស​ម្ភុ​បុ​រៈ និង​សំណង់​សម័យ​អាណានិគម​បារាំង​ថែមទៀត​ផង​។​

​ក្នុងនោះដែរ​ម្ហូបអាហារ​ដ៏​មានឱជារស​ឆ្ងុយឆ្ងាញ់​និង​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​ប្រចាំខេត្ត​ក្រចេះ​មានដូចជា​÷ ក្រឡាន ណែម​សាច់​ត្រី​ស្លាត ក្រូចថ្លុង​កោះ​ទ្រង់​ជាដើម​។​ ​ដោយមាន​ភាព​អំណោយផល​បែបនេះហើយ មន្ទីរ​ទេសចរណ៍​ខេត្ត​បាន និង​កំពុង​រៀបចំ​បង្កើត​ឲ្យ​មានមុខ​ម្ហូប​ពិសេសៗ​ប្រចាំខេត្ត​ដើម្បី​បង្កើន​ភាព​ទាក់ទាញ ដោយ​សហការ​ជាមួយ​រដ្ឋបាលខេត្ត​រៀបចំ​ឲ្យ​មាន​វិថី​ម្ហូបអាហារ​។

​តាមរយៈ​ការគិតគូរ​នេះ មន្ទី​ទេសចរណ៍​ខេត្ត​សូម​លើកយក​មុខម្ហូប​ខ្លះៗ​មក​បង្ហាញ​មានដូចជា​៖ ញុំ​ក្រូចថ្លុង​កោះ​ទ្រង់ សម្ល​ល្វែ នុំ​បញ្ចុក​ទឹកត្រី ខ្ទប់​និង​ក្រឡាន ដែលជា​ស្នាដៃ​សិស្ស​មកពី​មជ្ឈមណ្ឌល​បណ្តុះបណ្តាល ឡឺ ទន្លេ ក្នុង​វគ្គ​បណ្តុះបណ្តាល ហូ​កា នៃ​កម្មវិធី អភិវឌ្ឍន៍​ជំនាញ​ខេត្តក្រចេះ ឆ្នាំ​២០១៩៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន