Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាសូរ​ណាស់​! កុមារី ២​នាក់​បងប្អូន លង់ទឹក​ស្លាប់​យ៉ាង​អ​ណោ​ច​អា​ធម៌​

​ខេត្តកំពង់ឆ្នាំង​៖ កាលពី​ល្ងាច ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១ មាន​ករណី​មួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល បណ្តាល​ឲ្យ​កុមារី​ចំនួន ២​នាក់​បាន​ស្លាប់​ដោយសារ​លង់ទឹក នៅ​ចំណុច​រណ្តៅ​ដី​មួយកន្លែង ក្នុងភូមិ​សុខ​សែន​ជ័យ ឃុំ​ពាម ស្រុក​សាម​គ្គិ​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

​នគរបាល​ស្រុក​សាម​គ្គិ​មានជ័យ បាន​ឲ្យ​ដឹងថា កុមារី​រងគ្រោះ​ទាំង ២​នាក់ ឈ្មោះ ផល់ ស្រី​ដា ភេទ​ស្រី អាយុ​៩​ឆ្នាំ និង​ឈ្មោះ ផល់ ស្រីនាថ ភេទ​ស្រី អាយុ​៤​ឆ្នាំ​។ ទាំង​២​នាក់ រស់នៅ​ភូមិ​សុខ​សែន​ជ័យ ឃុំ​ពាម ស្រុក​សាម​គ្គិ​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

​មន្ត្រីនគរបាល ស្រុក​សាម​គ្គិ​មានជ័យ បាន​បន្លែ​ម​ទៀតថា មូលហេតុ​គឺ បណ្តាលមកពី​ក្មេង​ទាំង​២​នាក់​នេះ បាន​ទៅ​មើល​គោ​ជាមួយ​លោកយាយ ឈ្មោះ ភាព ភេទ​ស្រី​អាយុ​៥៧​ឆ្នាំ នៅ​ចំណុចកើតហេតុ​ខាងលើ ហើយ​បាន​ចុះទៅ​ងូតទឹក​លេង ទើប​បណ្តាល​ឲ្យ​លង់​ស្លាប់​តែម្តង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន