Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាវុធហត្ថ​ខេត្តកោះកុង ចាប់​ចិន ២​នាក់ ដកហូត​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ៦៥​ដប​!

​ខេត្តកោះកុង​៖ កាលពី​រសៀល ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្តកោះកុង សហការ​ជាមួយ​ស្នាក់ការ​សន្តិសុខ​ចាំ​យាម បាន​ចុះបង្ក្រាប​ករណី​ចែកចាយ​ថ្នាំ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ (Sinovac) នៅ​ចំណុច​ក្រុមហ៊ុន L.y p group ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់​។​

​ជនសង្ស័យ​ខាងលើ ទី​១.​ឈ្មោះ Li Changqing ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ និង​ទី​២.​ឈ្មោះ Huang Zhongwer ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ​។

ចំណែក​វត្ថុតាង ដកហូត​បាន​៖ រថយន្ត ១​គ្រឿង​, ថ្នាំ​វ៉ាក់សាំង​(Sinovac) ៦៥​ដប​, ធុង​ស្នោរ​ក្លាសេ​ថ្នាំ​១, ម្ជុល​,​សា​រ៊ាំ​ង ៤៥​ដើម សំឡី​អាល់កុល​ជូត​ដៃ​១១​កញ្ចប់​, ស្រោមដៃ ៣​គូរ និង​ទឹក​អាល់កុល ៣​ដប​។  ​បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​សាកសួរ​ជនសង្ស័យ ដើម្បី​អនុវត្ត​បន្ត​ទៅតាម​នីតិវិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន