Connect with us

Hi, what are you looking for?

អន្តរជាតិ

វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ជាង​២,៦ពាន់លានដូសបានចាក់ជូនពលរដ្ឋជុំវិញពិភពលោក ក្នុងនោះចិនចាក់បានជាង​១ពាន់លានដូស

គិតមកដល់ថ្ងៃទី​២១ខែមិថុនានេះ នៅជុំវិញពិភពលោក មានវ៉ាក់សាំងប្រឆាំងកូវិដ ១៩ ២,៦ពាន់លានដូសហើយបានចាក់ជូនពលរដ្ឋ ​ស្មើនឹង​២១,៥ភាគរយនៃពលរដ្ឋទាំងអស់នៅលើពិភពលោក។ អាស៊ីជាតំបន់ដែលចាក់វ៉ាក់សាំងបានច្រើនជាងគឺ បើគិចចំនួន គឺមាន១,៥៥ពាន់លានដូស ប៉ុន្តែបើគិតចំនួនពលរដ្ឋវិញ គឺមានតិចជាងតំបន់ផ្សេងៗដោយសារតែអាស៊ីមានពលរដ្ឋច្រើន។

តំបន់អឺរ៉ុបចាក់វ៉ាក់សាំងជូនពលរដ្ឋ បានជាង​៤៥១,៩៨លានដូស​។ អាមេរិកខាងជើង ចាក់វ៉ាក់សាំង​បាន​ជាង​៤០៩លានដូស…។ បើគិតពីប្រទេសវិញ ​ចិនឈរលំដាប់ទីមួយ ដែលមានវ៉ាក់សាំង​ជាង ១,១ពាន់លានូសហើយបានចាក់ជូនពលរដ្ឋ ។ បន្ទាប់មកគឺអាមេរិក ចាក់ជូនពលរដ្ឋបាន ៣១៧លានដូស  ​ឥណ្ឌា ២៧០លានដូស …។

តាមគណៈកម្មការជាតិសុខាភិបាលចិនបានប្រកាសថា ប្រទេសចិនបានក្លាយជាប្រទេសដំបូងគេបំផុតនៅលើពិភពលោក ដែលសម្រេចបានការចាក់វ៉ាក់សាំងបង្ការ COVID-19 លើស ១,១ពាន់លានដូស។ បើតាមគណៈកម្មការសុខាភិបាលជាតិចិន វ៉ាក់សាំង២០ លានដូស ត្រូវបានចាក់នៅទូទាំងប្រទេសក្នុងពេលមួយថ្ងៃ ដែលនេះបានធ្វើឱ្យចំនួនចាក់ វ៉ាក់សាំងសរុបកើនដល់ ១.០១ពាន់លានដូស។ កាលពីប៉ុន្មានសប្ដាហ៍មុន ចិនបានសម្រេចបានការចាក់វ៉ាក់សាំង២០លានដូស ក្នុងមួយថ្ងៃ ពោលគឺកើនឡើងពី ៤.៨លានដូស នៅក្នុងខែមេសា និងជិត ១២.៥លានដូសកាលពីខែឧសភា។

ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

ព័ត៌មានជាតិ

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខ...