Connect with us

Hi, what are you looking for?

កម្សាន្ត

ចុង​សប្ដាហ៍​ទី​៤ នៃ​ខែកក្កដា​នេះ​! កម្ពុជា ទទួលភ្ញៀវ​ទេសចរ​ជិត ៧​ម៉ឺន​នាក់​

​ភ្នំពេញ​៖ រយៈពេល​ពីរ​ថ្ងៃ ២៤-២៥ ខែកក្កដា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​កម្ពុ​ជាមាន​ភ្ញៀវទេសចរ​ដើរលេង​កម្សាន្ត​សរុប ៦៩,៥៤៩ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ៦៨,២៥១ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១,២៩៨ នាក់​។ នេះ​បើតាម​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​បានបញ្ជាក់​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​នេះ​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* រាជធានី​ភ្នំពេញ​៖ ១៨,៥៣១ នាក់​
* ខេត្តកំពត​៖ ១២,១៧៣ នាក់​
* ខេត្ត​ព្រះសីហនុ​៖ ៧,៩៤១ នាក់​
* ខេត្តកណ្តាល ៖ ៤,៧៩៣ នាក់​
* ខេត្តកំពង់ស្ពឺ​៖ ៤,៧៨៨ នាក់​
* ខេត្ត​កែប​៖ ៤,២៤០ នាក់​។ ចំនួន​នេះ​មានការ​កើនឡើង ៩.៥៤% ធៀប​នឹង​សប្តាហ៍​កន្លងមក​។​

​ឯកឧត្ដម ថោង ខុន បាន​ពោលថា ការគ្រប់គ្រង​ស្ថានភាព​កូ​វីដ​-១៩ នៅតាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន ជា​កត្តា​សំខាន់​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​សប្តាហ៍​កន្លងមក ប៉ុន្តែ​ទោះយ៉ាងណា គណៈ​បញ្ជ​ការឯកភាព​រាជធានី​-​ខេត្ត នៅតែ​បន្ត​ចាត់​វិធាន​ម៉ឺងម៉ាត់​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​បន្ត​ភាព​ប្រុងប្រយ័ត្ន​ចំពោះ​ចរន្ត​ភ្ញៀវទេសចរ​នៅតាម​គោលដៅ​ទេសចរណ៍​នានា​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន