Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

៧​ខែ ឆ្នាំនេះ​! កម្ពុជា នាំចេញ​កសិផល​បាន​ជាង ៥​លាន​តោន​

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បញ្ជាក់ថា ដោយ​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) របស់​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០២១​នេះ កម្ពុជា បាន​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​មាន បរិមាណ​សរុប ៥ ០៣២ ៩៦៨,៦០​តោន ទៅកាន់​ទិសដៅ ៦៤​ប្រទេស គឺមាន​ការកើនឡើង​ចំនួន ២ ៣៤២ ៩៨១,៣៩​តោន ស្មើនឹង ៨៧,១០% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២០ គឺ​ទទួលបាន​ត្រឹមតែ ២ ៦៨៩ ៩៨៧,២២​តោន​។

​កសិផល​សំខាន់ៗ ដែល​បាន​នាំចេញ មាន​ដូចខាងក្រោម​៖
១- ការនាំចេញ​អង្ករ​៖ បរិមាណ​អង្ករ​នាំចេញ​មាន ចំនួន ៣០៩ ៨៦៥​តោន មានការ​ថយចុះ​ចំនួន ១១៦ ២០៨​តោន (-២៧,២៧%)​។​
២- ការនាំចេញ​ស្រូវ​៖ នាំចេញ​ស្រូវ​មាន​ចំនួន ២ ០០៨ ២៤១​តោន​។​
៣- ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ចំនួន ៣ ៤៣២ ៦០១,០៨ តោន​កើនឡើង​ចំនួន ១ ១៦៨ ៦៨៦,៨៧​តោន ក្នុងនោះ​មាន​៖ ចំណិត​ដំឡូង​មី​ក្រៀម ដំឡូង​មី​ស្រស់ ម្ស៉ៅ​ដំឡូង​មី កាកសំណល់​ដំឡូង​មី គ្រាប់ស្វាយចន្ទី គ្រាប់ពោត គ្រាប់​សណ្តែកបាយ គ្រាប់​សណ្តែកសៀង ផ្លែ​ចេក​ស្រស់ ផ្លែ​ក្រូចថ្លុង ផ្លែស្វាយ​ស្រស់ ដំណាប់​ស្វាយ ទឹក​ស៊ី​រ៉ូ​ស្វាយ ដូងប្រេង ម្រេច ថ្នាំជក់ បន្លែ​ចម្រុះ ម្ទេស​ស្រស់ ម្ទេស​ក្រៀម ផលិតផល​ចំនួន ៦៦​មុខ​ផ្សេងទៀត​។​

​ឯកឧត្តម បានបញ្ជាក់​ផងដែរ​ថា ចំពោះ​តម្លៃ​នៃ​ការនាំចេញ​កសិផល​
​ការប៉ាន់ស្មាន​តម្លៃ ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២១ ដែល​ទទួលបាន​ពី​ការនាំចេញ​កសិផល​មាន​ចំនួន ២ ៩៦៤ ៩៧៤ ៧១៤,៤៣​ដុល្លារ​អាមេរិក ក្នុងនោះ​៖
– ការនាំចេញ​អង្ករ​មាន​ចំនួន ២៦១ ៨៣៥ ៩២៥​ដុល្លារ​អាមេរិក
– ការនាំចេញ​ស្រូវ​មាន​ចំនួន ៣២៩ ៣៥១ ៥២៤​ដុល្លារ​អាមេរិក
– ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ចំនួន ២ ៣៧៣ ៧៨៧ ២៦៥,៤៣​ដុល្លារ​អាមេរិក​។

​សម្រាប់​ការនាំចេញ​កសិផល​សរុប ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០២១ មាន​កំណើន​ចំនួន ៨៧,១០% ក្នុងនោះ​កសិផល ក្រៅពី​អង្ករ​មានការ​កើនឡើង​ចំនួន ១០៨,៦៣% រីឯ​ការនាំចេញ​អង្ករ​មានការ​ថយចុះ​ចំនួន -២៧,២៧% ដោយសារ​កង្វះ​ទូរ​កុង​តេ​ន័​រ​សម្រាប់​ផ្ទុក និង​តម្លៃ​ដឹកជញ្ជូន​កើនឡើង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន