Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឃាត់​រថយន្ត ៨៨​គ្រឿង និង​ម៉ូតូ​២១៦​គ្រឿង ដែល​ល្មើ​សនឹង​បម្រាប​គោចរ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ

​ភ្នំពេញ​៖ សមត្ថ​ក​កិច្ច បាន​ឃាត់​រថយន្ត ៨៨​គ្រឿង និង​ម៉ូតូ​២១៦​គ្រឿង ដែល​បាន​ល្មើស​នឹង​បម្រាប​គោចរ កាលពី​យប់ ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១​។​

​អ្នក​ដែល​ល្មើស​បម្រាម​គោចរ នឹងត្រូវ​ផាកពិន័យ ចំពោះ​ម៉ូតូ ២០​ម៉ឺន​រៀល ចំណែក​រថយន្ត ១​លាន​រៀល ដោយ​គ្មាន​ការលើកលែង​ឡើយ​។​

​សូមបញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីសម្រេច​អនុវត្ត​បម្រាម​គោចរ ចាប់ពី​ម៉ោង ៩​យប់ ដល់​ម៉ោង ៣​ភ្លឺ នៅ​រាជធានី​ភ្នំពេញ រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២១៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន