Connect with us

Hi, what are you looking for?

អន្តរជាតិ

រិតត្បិតចំពោះអ្នកមិនទាន់ចាក់វ៉ាក់សាំង ពលរដ្ឋអឺរ៉ុបជាច្រើនធ្វើបាតុកម្មប្រឆាំង

ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ដើម្បីបង្កើនការចាក់វ៉ាក់សាំងប្រឆាំងកូវិដ ១៩ ប្រទេសតំបន់អឺរ៉ុបបានសម្រេចរិតត្បិត ត្រួតទិនិត្យសុខភាព ហើយអ្នកមិនទាន់ចាក់វ៉ាក់សាំង ឬមិនមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ ១៩ នោះទេ​នឹងមិនអនុញ្ញាតឲ្យចូលតំបន់ប្រជុំជនឡើយ។

កាលពីចុងសប្តាហ៍កន្លងមក មានបាតុកម្មផ្ទុះឡើងនៅប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប​ដើម្បីប្រឆាំងច្បាប់គម្លាត់សង្គម និងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ។ ការធ្វើបាតុកម្មរាលដាល​ទ្រង់ទ្រាយធំ អាចប៉ះពាល់យ៉ាងខ្លាំងដល់ការខិតខំទប់ស្កាត់កូវីដ ១៩ របស់រដ្ឋាភិបាល និងបណ្តាប្រទេសក្នុងតំបន់។

នៅប្រទេសអល្លឺម៉ង់ កម្លាំងប៉ូលិសនៅរដ្ឋធានី ប៊ែកឡាំង កាលពីថ្ងៃទី ១ខែសីហា បានចាប់ខ្លួនមនុស្សជាច្រើន ដែលនាំគ្នាដង្ហែរក្បួនបាតុកម្មប្រឆាំងច្បាប់គម្លាត់សង្គម​ ដោយចាត់ទុកថា​ទាំងនោះជាការបិទសិទ្ធិសេរីភាពរបស់ពួកគត់។ នៅដើមសប្តាហ៍នេះរដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេច​ហាមជួបជុំគ្នា នៅទីក្រុងធំៗក្នុងប្រទេសនេះដោយសារតែមានករណីឆ្លងកូវីដ ១៩ កើនឡើងខ្ពស់ជាថ្មី។

នៅក្នុងប្រទេសបារាំង កាលពីចុងសប្តាហ៍កន្លងមក មានមនុស្សរាប់ពាន់នាក់បានដង្ហែរក្បូនបាតុកម្មនៅទីក្រុងធំៗ បង្ហាញការមិនពេញចិត្តចំពោះវិធានការទប់ស្កាត់កូវិដ ១៩ របស់រដ្ឋាភិបាល​បារាំង និងប្រឆាំងការប្រើប្រាស់វ៉ាក់សាំង និងលិខិតបញ្ជាក់សុខភាព ដូចជា កាត់ចាក់វ៉ាក់សាំង ឬលិខិតធ្វើតេស្តអវិជ្ជមានកូវីដ​១៩ ជាដើម មុនពេលចូលទៅកាន់ទីសាធារណៈ។ ការធ្វើបាតុកម្មនៅក្នុងប្រទេសបារាំងអូសបន្លាយរយៈ​៣សប្តាហ៍ជាប់គ្នា ។

នៅក្នុងប្រទេសអ៊ីតាលី កាលពីចុងសប្តាហ៍កន្លងមកនេះមានពលរដ្ឋប្រមាណ ១សែននាក់បានជួបជុំគ្នាធ្វើបាតុកម្មនៅទីក្រុងធំៗ ប្រឆាំង ច្បាប់​ត្រូវតែមានលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង​ ទើបអាចធ្វើដំណើរបានដោយសេរី។ ការធ្វើបាតុកម្មបានធ្វើឲ្យប្រព័ន្ធ ចុះឈ្មោះចាក់វ៉ាក់សាំងអនឡាញនៅទីក្រុងមួយចំនួន ត្រូវក្រុមហែកឃឺវាយប្រហារ ។

ក្រៅពីនេះនៅក្នុងប្រទេស ប៊ែលហ្ស៊ិច ដាណឺម៉ាក អៀកឡង់ …ក៏មានបាតុកម្មកើតឡើងប្រឆាំង ច្បាប់ហាមប្រាមដល់ពលរដ្ឋដែលមិនចាក់វ៉ាក់សាំង ចូលទៅកាន់ទីប្រជុំជនដូចជារោងភាពយន្ត ក្លឹប ភោជនីយដ្ឋាន…៕

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន