Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

៧​ខែ ឆ្នាំនេះ​! កម្ពុជា នាំចេញ​អង្ករ​ជាង ៣០​តោន ថយចុះ​ជាង ២៧​ភាគរយ​

ភ្នំពេញ​៖ យោងតាម​របាយការណ៍​ឲ្យ​ដឹង​ពី​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា ក្នុង​រយៈពេល ៧​ខែ ឆ្នាំ​២០២១​នេះ កម្ពុជា បាន​នាំចេញ​អង្ករ​មាន​បរិមាណ ៣០៩. ៨៦៥​តោន ថយចុះ​ប្រមាណ ២៧,២៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០​។

​ទិន្នន័យ​ដែល​បង្ហាញ​នេះ បានឱ្យដឹង​ទៀតថា ក្នុងនោះ​ការនាំចេញ​អង្ករ ក្នុង​ខែកក្កដា ឆ្នាំ​២០២១ មាន​ចំនួន ២៩.៤១៥​តោន កើនឡើង ៣,៥៣% បើ​ធៀប​នឹង​ខែកក្កដា ឆ្នាំ​២០២០​។

​អង្ករ​កម្ពុជា បាន​នាំចេញ​ទៅកាន់​ទិសដៅ​សហភាព​អឺរ៉ុប​ចំនួន ២១​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៧៧.៧៨៦​តោន គឺ​ថយចុះ​ចំនួន​៤៦,០៧% ទិសដៅ​ប្រទេស​ចិន មាន​បរិមាណ​សរុប​ចំនួន ១៥៣.៩២១​តោន គឺ​ថយចុះ​ចំនួន​០,៩១% ទិសដៅ​អាស៊ាន​ចំនួន ៥​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ២៩.៤៥៣​តោន គឺ​ថយចុះ​ចំនួន ៤៨,៣៩% និង​ទិសដៅ​ដទៃទៀត​ចំនួន ២២​ប្រទេស មាន​បរិមាណ​សរុប ៤៨.៧០៥​តោន គឺ​ថយចុះ​ចំនួន ២៩,៨៦%​។

​ក្រុមហ៊ុន​ដែល​បាន​នាំចេញ​អង្ករ​មាន​ចំនួន ៥៨​ក្រុមហ៊ុន ហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំចេញ​ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន​១០ មាន​រហូតដល់ ២២៤.៩៥២​តោន (៧២,៦០%) និង​ក្រុមហ៊ុន ៤៨​ដទៃទៀត​បាន​នាំចេញ​ត្រឹមតែ ៨៤.៩១៣​តោន (២៧,៤០%)៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន