Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សមត្ថកិច្ច​រាជធានី​ភ្នំពេញ បង្ក្រាប​គ្រឿងញៀន​ជាង ៤​គីឡូក្រាម ចាប់ខ្លួន​មនុស្ស​ម្នាក់ នៅ​ចំណុច​ផ្ញើ​ឥ​វ៉ាន់ ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ

ភ្នំពេញ​៖ គ្រឿងញៀន​ជាង ៤​គីឡូក្រាម និង​ជនសង្ស័យ​ម្នាក់ ត្រូវ​សមត្ថកិច្ច នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​១) សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន និង​បង្ក្រាបបាន​នៅ​២​គោលដៅ​ផ្សេងគ្នា ជា​បន្តបន្ទាប់ កាលពី​ល្ងាច ចុង​សប្តាហ៍​នេះ​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា គោលដៅ​ទី​១. នៅ​ចំណុច​ផ្ញើ​ឥ​វ៉ាន់ ក្រុមហ៊ុន វីរៈ​ប៊ុន​ថាំ ស្ថិតនៅ​តាមផ្លូវ​មុនី​រ៉េត កែង​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌ​បឹង​កេងកង និង គោលដៅ​ទី​២. នៅ​ចំណុច​លំនៅដ្ឋាន ផ្ទះ​លេខ​១០ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ ឈ្មោះ ហ៊ុន សារ៉េត ហៅ​រុណ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ​។ រីឯ​វត្ថុតាង​រឹបអូស​បាន សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE)​ទម្ងន់​សរុប ៤ ១១៤​ក្រាម​, សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន (Ketamine) ទម្ងន់​សរុប ១២.៣០​ក្រាម​, សារធាតុ​ញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី​(MDMA) ទម្ងន់​សរុប ២១.១០​ក្រាម​, សរុប ៤១៤៧.៤០​ក្រាម និង​ម៉ូតូ ២​គ្រឿង ទូរស័ព្ទដៃ ២​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន