Connect with us

Hi, what are you looking for?

អន្តរជាតិ

វ៉ាក់សាំង Johnson & Johnson មានប្រតិកម្មមិនល្អ ឡាវសម្រេចផ្អាកការចាក់ជាបណ្តោះអាសន្ន

យោងតាមសារព័ត៌មានឡាវដដែល មនុស្សយ៉ាងហោចណាស់ ២-៣នាក់ ត្រូវបានរកឃើញថា កើតមានប្រតិកម្មអវិជ្ជមាន នៅក្រោយការចាក់វ៉ាក់សាំង Johnson & Johnson ហើយពួកគេសុទ្ធតែមានអាយុក្រោម ៦០ឆ្នាំ។ ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត វៀងសាយ ស៊ូផាកឌី (Viengsy Souphakdy) ប្រធាននាយកដ្ឋានសុខភាពនៃខេត្តចម្ប៉ាសាក់ បានលើកឡើងថា អាជ្ញាធរបានសម្រេចចិត្តផ្អាកការប្រើប្រាស់វ៉ាក់សាំង Johnson & Johnson លើមនុស្សអាយុចាប់ពី ២០ឆ្នាំ ដល់ក្រោម ៦០ឆ្នាំ ដើម្បីត្រួតពិនិត្យឡើងវិញអំពីសុវត្ថិភាព។

វេជ្ជបណ្ឌិត Viengsy Souphakdy បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មនុស្សភាគច្រើន ជាពិសេសអ្នកមានអាយុក្រោម ៦០ឆ្នាំ បានរងផលប៉ះពាល់អវិជ្ជមាន ក្រោយទទួលបានការចាក់វ៉ាក់សាំង (Johnson & Johnson) ដូចជា ស្លេកស្លក់, វិលមុខ និងខ្លះធ្ងន់ធ្ងរដល់ថ្នាក់សន្លប់»។ យ៉ាងណាក៏ដោយ អ្នកមានអាយុលើសពី ៦០ឆ្នាំ ដែលបានទទួលការចាក់វ៉ាក់សាំង Johnson & Johnson គឺមិនមានប្រតិកម្មអវិជ្ជមាននោះឡើយ។ គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ឡាវបានចាក់វ៉ាក់សាំង Johnson & Johnson ជាង ១២៣,០០០ដូសហើយ ជូនប្រជាជននៅខេត្តចម្ប៉ាសាក់ ក្នុងចំណោមវ៉ាក់សាំងប្រភេទនេះសរុប ១លានដូស ដែលអាមេរិកបានបរិច្ចាគដល់ឡាវ តាមរយៈកម្មវិធី COVAX៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន