Connect with us

Uncategorized

ឥណ្ឌូនេស៊ីមានរដ្ឋមន្ត្រីមួយរូប ឆ្លងកូវីដ-១៩

Published

on

ប្រទេសក្នុងតំបន់អាស៊ាន​មានករណីឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម កើនឡើងជាបន្តបន្ទាប់ ប៉ុន្តេមិនទាន់មានមន្ត្រីជាន់ខ្ពស់ឆ្លងនៅឡើយទេ។ នៅពេលនេះគេបានរកឃើញរដ្ឋមន្រ្ដីក្រសួងដឹកជញ្ជូនប្រទេសអាស៊ានម្នាក់ មានផ្ទុកកូវីដ១៩ ក្លាយជាមន្រ្ដីជាន់ខ្ពស់ នៃប្រទេសតំបន់អាស៊ានដំបូង គេ ដែលមានផ្ទុកវីរុសរលាកផ្លូវ ដង្ហើមនេះ។


លោក Pratikno លេខាធិការ នៃការិយាល័យប្រធានាធិបតីឥណ្ឌូនេស៊ី បានប្រកាស កាលពីថ្ងៃទី១៤ ខែមីនា ថា លោក Budi Karya Sumadi រដ្ឋមន្រ្ដីក្រសួងដឹកជញ្ជូន នៃប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេធ្វើតេស្ដរកឃើញវិជ្ជមាន នៃវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូវីដ១៩។
លោក Pratikno បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាទីក្រុងហ្សាការតា ថា ក្រោយពេលធ្វើតេស្ដរកឃើញវីរុសកូរ៉ូណា (កូវីដ១៩) នោះមក លោករដ្ឋមន្រ្ដីត្រូវគេបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យយោធា Gatot Subroto ។


លោកវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យយោធា Gatot Subroto បានបញ្ជាក់ថា រហូតមកដល់ពេលនេះ លោករដ្ឋមន្រ្ដីមានសុខភាពល្អប្រសើរឡើងវិញហើយ។ ប៉ុន្ដែមុនពេលធ្វើតេស្ដរកឃើញវីរុសកូវីដ១៩នោះ លោករដ្ឋមន្រ្ដី​ក៏បានចូលរួមប្រជុំគណៈរដ្ឋមន្រ្ដី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ផង។
ក្រោយពេលរកឃើញរដ្ឋមន្រ្ដីក្រសួងដឹកជញ្ជូន នៃប្រទេសឥណ្ឌូនេស៊ី មានផ្ទុកវីរុសកូវីដ១៩នោះមក ធ្វើឲ្យគេគិតថា មន្រ្ដីជាន់ខ្ពស់ នៃប្រទេសនេះ អាចនឹងមានអ្នកឆ្លងជាច្រើននាក់បន្ថែមទៀត ព្រោះមុនពេលធ្វើតេស្ដ រក ឃើញនោះ លោករដ្ឋមន្រ្ដីក៏បានចូលរួមប្រជុំគណៈរដ្ឋមន្រ្ដីផងដែរ៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម