Connect with us

Uncategorized

ឃើញគ្រាប់បែក លើដំបូកយកមកគប់លេងផ្ទុះ ស្លាប់ម្នាក់ របួសធ្ងន់៣នាក់

Published

on

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា​ ឆ្នាំ២០២០ មានករណីផ្ទុះគ្រាប់បេ១គ្រាប់ នៅភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលអោយស្រ្តីម្នាក់ និង៣នាក់ទៀត។

សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ បានបបួលគ្នាទៅរកបះផ្លែព្រីង​ ហស្រាប់តែបានប្រទះឃើញគ្រាប់បែក នៅលើដំបូក ក៏យកមកគប់លេង បណ្តាលអោយផ្ទុះ មានមនុស្សស្លាប់ និងរបួសតែម្តង។

ជនរងគ្រោះ ទី១.ឈ្មោះ ជា សរ ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិកំពង់ក្តី​ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប (ស្លាប់), ទី២.ឈ្មោះ ជា ស្រីមួយ ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែងខេត្តសៀមរាប​ (រងរបួសស្រាល), ទី៣.ឈ្មោះ​ សុខ បញ្ញា ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប​ (រងរបួសធ្ងន់) និងទី៤.ឈ្មោះ គា សំណាង ភេទប្រុស អាយុ២ឆ្នាំ មានទីលំនៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែខេត្តសៀមរាប​ (រងរបួសស្រាល)។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមណ្ឌលសុខភាពសិង្ហ​ និងមន្ទីរពេទ្យខេត្ត។ ចំណែកអ្នកស្លាប់ បានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម