Connect with us

ព័ត៌មានជាតិ

ដឹង​ទេ​ថា​! មណ្ឌល​ផ្តល់​បណ្ណ​បើកបរ​យានយន្ត ផ្សារ​ទំនើប​អ៊ី​អន​១ និង​២ ធ្វើការ​ម៉ោង​ណា​? និង​ឯកសារ​តម្រូវ​មាន​អ្វីខ្លះ​?

Published

on

​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២០ មណ្ឌល​ផ្តល់​បណ្ណ​បើកបរ​យានយន្ត ផ្សារ​ទំនើប​អ៊ី​អន​១ និង​អ៊ី​អន​២ ធ្វើការ​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង ០៩:០០ ព្រឹក ដល់​ម៉ោង ១០:០០​យប់ និង​នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ចាប់ពី​ម៉ោង ០៨:០០ ព្រឹក ដល់​ម៉ោង ០៥:០០ ល្ងាច​។​

​បងប្អូន​ប្រជាពលរដ្ឋ​មានបំណង​ចង់​ប្តូរ និង​ពន្យារ ត្រូវមាន​ឯកសារ​ដូចជា​៖
*១. អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​
*២. លិខិតបញ្ជាក់​កាយសម្បទា​(​អាចធ្វើ​នៅ​ទីតាំង​ផ្ទាល់​)
*៣. រូបថត ៤x៦ ផ្ទៃ​ពណ៌​ស ៣​សន្លឹក​(​ថត​នៅ​ទីតាំង​ផ្ទាល់​
*៤. ពាក្យបណ្តឹង​បាត់​បណ្ណ​បើកបរ​បញ្ជាក់​ពី​ប៉ុស្តិ៍​រដ្ឋបាល (​ក្នុងករណី​បាត់​បណ្ណ​បើកបរ​)​។​

​ក្រសួង ក៏បាន​បញ្ជាក់ទៀតថា ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ចង់​ប្រឡង​យក​បណ្ណ​បើកបរ​ត្រូវមាន​ឯកសារ​ដូច​រៀបរាប់​ខាងលើ​(*១ *២ *៣) និង​លិខិតបញ្ជាក់​ការសិក្សា​ពីសា​លា​ង្រៀ​ន​បេ​ី​កបរ​សម្រាប់​បណ្ណ​ប្រភេទ គ ឃ និង ង៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម