Connect with us

ព័ត៌មានជាតិ

ថ្ងៃអាទិត្យ​ក៏​ធ្វើការ​ដែរ​! ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ

Published

on

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន តាមរយៈ​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក បានសម្រេច​បន្ថែម​ពេលវេលា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ (​ឆៀក​) ដោយ​ក្នុង​មួយ​សប្តាហ៍ (​ទាំង​ថ្ងៃអាទិត្យ​) ចាប់ពី​ម៉ោង ០៨៖០០​នាទី​ព្រឹក ដល់​ម៉ោង ០៥៖០០ នាទី​ល្ងាច​នៅ​គ្រប់​មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (​ឆៀក​) ទាំងអស់​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ទទួលបាន​នៅ​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០​នេះ បានឱ្យដឹង​ទៀតថា ការងារ​នេះ​នឹង​ចាប់ផ្តើម​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២០​តទៅ រហូតដល់​មានការ​ជូនដំណឹង​សារជាថ្មី​។​

​ជាមួយគ្នា​នោះដែរ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​ជូនដំណឹង​ទៀតថា សម្រាប់​មជ្ឈមណ្ឌល​ផ្តល់​បណ្ណ​បើកបរ​យានយន្ត និង​ប្តូរ​បណ្ណ​បើកបរ នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ និង​អ៊ី​អន​២ ធ្វើការ​ចាប់ពី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០២០ រៀងរាល់ថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង ០៩៖០០​នាទី​ព្រឹក ដល់​ម៉ោង​១០៖០០​នាទី​យប់ និង​នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ចាប់ពី​ម៉ោង​០៩៖០០​នាទី​ព្រឹក ដល់​ម៉ោង​០៥៖០០​នាទី​ល្ងាច​៕​

 

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម