Connect with us

អន្តរជាតិ

អង់គ្លេស​ក្លាយ​ទៅជា​ប្រទេស​ដែល​មាន​មនុស្ស​ស្លាប់ដោយ​សារ​កូវីដ​១៩​ច្រើន​ជាង​គេ​នៅ​ទ្វីបអឺរ៉ុប

Published

on

បើតាមរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនីក រ៉ាអេប (Dominic Raab) ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ បាន​ឲ្យដឹងថា គិត​ត្រឹម​ថ្ងៃពុធម្សិលមិញ អង់គ្លេស​មានអ្នកជំងឺ COVID-19 សរុប ២៦,០៩៧នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យ, មណ្ឌលថែទាំ និងនៅតាមសហគមន៍ធំៗ។

ចំនួនអ្នកស្លាប់ថ្មីបានកើនឡើង ៣,៨១១នាក់ នៅចន្លោះពីថ្ងៃទី០២ ខែមីនា និងថ្ងៃទី២៨ ខែមេសា ក្នុងនោះរួមមានទាំងអ្នកស្លាប់ ៧៦៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃអង្គារកន្លងទៅ។

បើគិតពីតួលេខស្លាប់ នៅអង់គ្លេសពេលនេះ គឺច្រើនជាងបណ្តាប្រទេសផ្សេងៗទៀតនៅអឺរ៉ុប ជាពិសេសអ៉ីតាលី ដែលតែងតែឈរនៅលំដាប់កំពូលកន្លងមក៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​ឧសភា 2021
ព្រ សុ អា
 12
3456789
10111213141516
17181920212223
24252627282930
31  

អត្ថបទពេញនិយម